សម្រាប់​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា 360 ជា​ប្រចាំ គួរ​ស្វែង​យល់​អំពី​គន្លឹះ​ងាយៗ​ទាំងនេះ

សំរាប់អ្នកដែលចូលចិត្តថតរូប ពួក​គេ​តែង​តែ​ប្រើ​ប្រាស់​កាមេរ៉ា 360 ព្រោះ​កាមេរ៉ាមួយ​នេះ​អាច ជំនួយ​ដល់​ការ​ថតរូប​បាន​ច្រើន ពោល​គឺរូបភាព​ដែល​ថត​ចេញ​ពីកាមេរ៉ា 360 គឺស្អាត ហើយវាថែមទាំងអាច​ជួយ​កែ​ប្រែ សម្បុរពីខ្មៅមកសបានទៀតផង។ សម្រាប់អ្នកស្អាតស្រាប់ វាជួយថែមពន្លឺ និង ធ្វើអោយមុខ​រលោង​ស្អាត។

សម្រាប់​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា 360 ជា​ប្រចាំ គួរ​ស្វែង​យល់​អំពី​គន្លឹះ​ងាយៗ​ទាំងនេះ ប៉ុន្តែនៅពេលដែលយើងទាញយកកាមេរ៉ា 360 មកភ្លាមហើយធ្វើការថតរូប វារាងយឺតយ៉ាវបន្តិច ព្រោះ​ថា​ពេលថតរូបស៊ែលហ្វីភ្លាម វាលោតផ្ទាំងពន្លឺ Effect អោយយើងជ្រើសរើស ហើយនៅ​តម្រូវ​អោយ​យើង​ចុច Save ទៀតផង។ ដូច្នេះថ្ងៃនេះ ខេមបូ​ រីផត នឹងបង្ហាញគន្លឺះខ្លះសម្រាប់អ្នកដែលប្រើប្រាស់ កាមេរ៉ា 360 ជាប្រចាំ។

  1. ពេលទាញយកភ្លាម អ្នកអាច Log in ចូលទៅកាន់គណនីនៃកាមេរ៉ា 360 ដើម្បីងាយស្រួល​មើល​រូប​ភាព​ដែលបានរក្សាទុកក្នុង Cloud Album។
  2. របៀបដាក់អោយវា Save ដោយស្វ័យប្រវត្តិ (Auto) ដើម្បីកុំអោយពិបាកក្នុងការចុច SAVE បន្ទាប់​ពីថតរួច ​ដោយ៖ ចុចត្រង់ប៊ូតុង Me > ចូលទៅកាន់ Advanced Setting របស់កាមេរ៉ា 360 > រួចចូលទៅកាន់ Save Setting > ត្រង់ពាក្យថា​ Save Mode > សូមជ្រើសយកពាក្យ Auto > ត្រង់ពាក្យ Selfie Save Mode > សូមជ្រើសយកពាក្យ Auto ដែរ > ដូច្នេះក្រោយ​ពេល​អ្នក​ចុចថតរូបរួចវានឹងមិនលោតអោយយើង ចុច Save ទៀតទេ។
  3. របៀបកំណត់វិនាទីដើម្បីថត៖ សូមចុចលើ ប៊ូតុង Option ដែលនៅលើផ្ទៃអ៊ីនធើហ្វេស​របស់​កាមេរ៉ា នោះវានឹងលោតចេញនិមិត្តសញ្ញាផ្សេងៗ ដូច្នេះសូមចុចលើនិមិត្តសញ្ញានាឡិកា​ ដើម្បី​កំណត់​វិនាទីថត។
  4. បើអ្នកថតរូបក្នុងកាមេរ៉ាដើមរបស់ទូរស័ព្ទហើយចង់ កែរូបនោះក្នុងកាមេរ៉ា 360៖ សូមចុចប៊ូតុង Album > រួចចុចលើពាក្យ Other Album > នោះវានឹងលោត Album ផ្សេងៗដែលមានក្នុង​ទូរស័ព្ទ​ដើម្បីរើស > សូមជ្រើសរើសរូបភាពមួយណាដែលចង់កែ​ > សូមចុចលើពាក្យ Edit ដើម្បី​កែរូបភាពនោះ > រួច Save ជាការស្រេច។
  5. យើងក៏អាចកំណត់រូបថតអោយបញ្ច្រាស់ក៏បាន ដោយ៖​ ធ្វើការបើក Front Len Auto-Mirror ដែលស្ថិតនៅក្នុង Setting។ ពេលខ្លះការថតរូបបញ្ច្រាស់នេះក៏ធ្វើអោយរូបនោះស្អាតម្យ៉ាងដែរ ជាពិសេសការថតរូបបែបស៊ែលហ្វី។សម្រាប់​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា 360 ជា​ប្រចាំ គួរ​ស្វែង​យល់​អំពី​គន្លឹះ​ងាយៗ​ទាំងនេះ
  6. ចំពោះកំណែអាប់ដេតចុងក្រោយ នៅពេលអ្នករើស ពន្លឺ Effect សំរាប់រូបថត អ្នកក៏អាចអូស ឡើង​លើ ឬ ចុះក្រោម លើផ្ទៃអ៊ីនធើហ្វេស ដើម្បីបន្ថែម រឺបន្ថយពន្លឺផងដែរ។
  7. ម្យ៉ាងទៀតដើម្បីងាយស្រួលកាន់ចុច អ្នកក៏គួរចូលទៅសារេ ត្រង់ប៊ូតុងសំលេង (Volume Key Function) អោយទៅជាប៊ូតុងថតរូប ដោយជ្រើសយកពាក្យ Capture នៅក្នុង Setting។
  8. គន្លឺះមួយទៀតសំរាប់អ្នកដែលប្រើប្រាស់ iPhone ដែលមានអង្គចងចាំ 16GB ពេលដែល បើក​ការ Save ដោយ Auto នៅក្នុងកាមេរ៉ា 360 រួច អ្នកក៏អាចលុបរូបដែលនៅក្នុងអាល់ប៊ុមកាមេរ៉ា 360 ចោលខ្លះបានដែរ ចៀសវាងការរក្សាទុករូបដដែលច្រើនកន្លែងពេក ធ្វើអោយខាតអង្គចងចាំ ព្រោះរូបទាំងនោះបានរក្សានៅក្នុង Camera Roll រួចទៅហើយ។

សម្រាប់​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា 360 ជា​ប្រចាំ គួរ​ស្វែង​យល់​អំពី​គន្លឹះ​ងាយៗ​ទាំងនេះ

គួរបញ្ចាក់ផងដែរថា គន្លឹះដែលបានរៀបរាប់ខាងលើ គឺយើងអាចអនុវត្តបានទាំងនៅលើឧបករណ៍ Android និង ឧបករណ៍​ iOS ហើយខេមបូ សង្ឃឹមថាគន្លឹះនៃការប្រើកាមេរ៉ា 360 នេះនឹងអាចជួយ​អ្នក​ប្រើ​ប្រាស់​វាបានស្រួលជាងមុន។

  • ដោយ: Samphas
  • 9:07 PM, 22 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ