អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការវិវត្តន៍​នៃ​អនុសញ្ញា បេតិកភណ្ឌ​ពិភពលោក ទេសភាព​វប្បធម៌ និង​ទេសចរណ៍​

សៀមរាប: ​សិក្ខាកាម​ជាង​៦០​នាក់ មកពី​នាយកដ្ឋាន​ទាំង​១៥​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះ វិហារ មន្ទីរ​ទេសចរណ៍ ប៉ូលិស​ចរាចរណ៍ និង​នគរបាល​បេតិកភណ្ឌ បានបញ្ចប់​វគ្គ​សិក្សា​ស្តីពី​ការ វិវត្តន៍​នៃ​អនុសញ្ញា​បេ​តិក​ណ្ឌ​ពិភពលោក ទេសភាព​វប្បធម៌ និង​ទេសចរណ៍ ដោយ​ជោគជ័យ​កាល ពីថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក ត័ន ប៊ុន​ស៊ុយ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ត័ន ប៊ុន​ស៊ុយ មានមតិ​ថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ការអភិរក្ស​បេតិកភណ្ឌ វប្បធម៌ ការអប់រំ និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ការ​មាន​ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ជាពិសេស​សហគមន៍​មូលដ្ឋាន​ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទាញ យក​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​វិស័យ​ទេសចរណ៍ វប្បធម៌ និង​បេតិកភណ្ឌ​។ ទាំងអស់នេះ​ទើប​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​។​

​លោក​ជឿថា សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការវិវត្ត​នៃ​អនុសញ្ញា​ស្តីពី​បេ​តិក​ណ្ឌ​ពិភពលោក​ឆ្នាំ​១៩៧២ រហូតដល់​បច្ចុប្បន្ន ពី​តួនាទី​សំខាន់​របស់​អាជ្ញាធរ សហគមន៍​មូលដ្ឋាន​ក្នុង កិច្ចការពារ​បេតិកភណ្ឌ ការរៀបចំ​សំណុំ​ឯកសារ​តាម​ស្តង់ដារ​ការចុះបញ្ជី​បេតិកភណ្ឌ ក៏ដូចជា​ទស្សនទាន​ថ្មី​នៃ​បេតិកភណ្ឌ​ស្តីពី​ទេសភាព​វប្បធម៌ ដែល​ត្រូវបាន​គណៈកម្មការ​បេតិកភណ្ឌ​ពិភព លោក​អនុម័ត​កាលពី​ឆ្នាំ​១៩៧២ ហើយ​អាច​យក ចំណេះដឹង​ទាំងនេះ​មក​អនុវត្ត​ក្នុង​ការងារ​បាន​សមស្រប​និង​មាន​ប្រសិទ្ធភាព​។​

​កញ្ញា ឌី លក្ខិណា បុគ្គលិក​ក្រុមការងារ​អភិវឌ្ឍន៍​ផែនការ​ទេសចរណ៍ (TMP) នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់ថា វគ្គ​នេះ​ជា​ចំណេះដឹង​ថ្មី​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ដែលជា​ការងារ​ខ្ញុំ​ផ្ទាល់ ដូចដែល​លោកស្រី​សាស្ត្រាចារ្យ​បញ្ជាក់​ហើយ​ថា វិស័យ​ទេ​ចរណ៍​ត្រូវការ​វិវត្តន៍ តែ​មិនត្រូវ​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​បេតិកភណ្ឌ​នោះទេ​។ កញ្ញា​បន្ថែមទៀតថា វគ្គ​នេះ​វា​បាន​ជួយ​ឱ្យ​ការយល់ដឹង​ទាក់ទង​នឹង​ការវិវត្តន៍​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ទេសភាព​វប្បធម៌ និង​ទេសចរណ៍ កាន់តែ​ទូលំទូលាយ និង​ធ្វើឱ្យ​ការអនុវត្ត​លើ​ការងារ​កាន់តែ​មាន​ប្រសិទ្ធិភាព​។​

​គួរ​បញ្ជាក់ដែរថា វគ្គ​សិក្សា​នេះ​មាន​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​២១ ធ្នូ ឆ្នាំ​២០១ ៥ បង្រៀន​ដោយ​លោកស្រី​សាស្ត្រាចារ្យ Michéle PRATS អតីត​អនុប្រធាន​ស្ថាប័ន ICOMOS ប្រទេស​បារាំង​។ វគ្គ​សិក្សា​នេះ​ធ្វើឡើង​ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នឹង​ង​ការងារ​ការថែរក្សា អភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ ដោយ​បញ្ចូល​មេរៀន​សំខាន់ៗ ចំនួន​៧​ដូចជា អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​, ទេសភាព​វប្បធម៌​, ការត្រួតពិនិត្យ​លើ​អនុ​ស​ញ្ញ​, វិស័យ​ទេសចរណ៍​ជា​ឱកាស​ឬ​ហានិភ័យ​? ទំនាក់​ទ​នង​ជាមួយ​សហគមន៍​, ការត្រួតពិនិត្យ​លើ​ការវិវត្តន៍​នៃ​ទស្សនៈ សម្ភារៈ និង​បច្ចេកទេស ព្រមទាំង​ការ​ទស្សនា​មណ្ឌល​បកប្រែ​និង​ភូមិ​ធម្មជាតិ​៕