OIM-HCR៖មានជនអន្តោប្រវេសន៍ ១លាននាក់បានមកដល់អឺរ៉ុបក្នុងឆ្នាំ ២០១៥

ឧត្តមស្នងការដ្ឋាន​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់​ថា HCR និង​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​ហៅ​កាត់​ថា OIM បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ចន្ទ ទី២២ ធ្នូ​ថា ពេញ​មួយ​ឆ្នាំ ២០១៥ នេះ មាន​ជនអន្តោប្រវេសន៍​ចំនួន ១លាននាក់​បាន​មក​ដល់​ទ្វីបអឺរ៉ុប។ ជនអន្តោប្រវេសន៍​ទាំង ១លាននាក់​នោះ ភាគច្រើន​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ឆ្លង​កាត់​មហាសមុទ្រ​មេឌីទែរ៉ាណេ។ បើ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២ មក នេះ​ជា​លំហូរ​ជនអន្តោប្រវេសន៍​ដ៏​ច្រើន​សម្បើម​មួយ​ដែល​អឺរ៉ុប​មិន​ធ្លាប់​ជួប​ប្រទះ​ទេ។