អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!​

អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!​

ប្រិយមិត្ត​នៅ​តែ​មាន​មន្ទិល​មិន​ដឹង​ថា​ គួរ​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ នៅ​កន្លែង​ណា​​នៅ​ឡើយ​ទេ ខណៈ​ថ្ងៃ​ទី ០១ មករា​ ឆ្នាំ​ ២០១៦ កំពុង​តែ​មក​ដល់​ហើយ។

 

លោក​ ព្រាប​ ចាន់​វិបុល​ ប្រធាន​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ផ្លូវ​គោក បាន​ឱ្យ​ដឹង​ថា អ្នក​ចង់​ធ្វើ​ប័ណ្ណ​បើក​បរ​ ជា​ដំបូង​ត្រូវ​ទៅ​រៀន​ពី​ច្បាប់​បើក​បរ​នៅ សាលា​បង្រៀន​បើក​បរ​ក្នុង​​រាជធានី​-ខេត្ត​​ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សាធារណការ មុន​សិន​​ ។

 

 

អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!​

 

 

បន្ទាប់​មក​ទើប​ កាន់​លិខិត​បញ្ជាក់​​ពី​សាលា​បង្រៀន​បើក​បរ​ឬ លិខិត​បញ្ជាក់​ដែល​ស្ថាប័ន​ណា​ចុះ​ទៅ​បង្រៀន​ដល់​មូលដ្ឋាន ទៅ​ដាក់​ពាក្យ​ប្រឡង​ នៅ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ រាជធានី-​ខេត្ត។

 

អ្វី​ដែល​ ត្រូវ​កាន់​ភ្ជាប់​ជាមួយ​នោះ​ មាន​ដូច​ជា លិខិត​ពិនិត្យ​សុខភាព​ រូប​ថត​​កាត ៦ សន្លឹក (​ផ្ទៃខាងក្រោយ​ព​ណ៌ស​) និង អត្តសញ្ញាណប័ណ្ណ។

 

ចំពោះ​ថ្លៃ​សេវា​ លោក​​បញ្ជាក់​ថា​ ពុំ​ចាំ​ច្បាស់​នោះ​ទេ​ «ដូច​ជា​ ៦ ម៉ឺន​រៀល មិន​ទាន់​គិត​ថ្លៃ​លិខិត​សុខភាព​នោះ​ទេ!»៕

 

អត្ថបទ៖ ណេង ណេង