Abramovic​ ព្រម​ឲ្យ​ Pep​ គ្រប់​យ៉ាង​ឲ្យ​តែ​សុខចិត្ត​មក​ដឹកនាំ​ Chelsea

Abramovic​ ព្រម​ឲ្យ​ Pep​ គ្រប់​យ៉ាង​ឲ្យ​តែ​សុខចិត្ត​មក​ដឹកនាំ​ Chelsea

មហា​សេដ្ឋី​រុស្ស៊ី​ Roman Abramovic​ បាន​បញ្ជាក់​ថា​ លោក​ហ៊ាន​ផ្ដល់​អ្វី​គ្រប់យ៉ាង​ដល់​ Pep Guardiola​ ឲ្យ​តែ​ព្រម​មក​ដឹកនាំ​ក្រុម​ Chelsea​នៅ​រដូវ​កាល​ក្រោយ។

 

Abramovic​ ព្រម​ឲ្យ​ Pep​ គ្រប់​យ៉ាង​ឲ្យ​តែ​សុខចិត្ត​មក​ដឹកនាំ​ Chelsea

 

ការ​ចង់​បាន​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ មក​ដឹកនាំ​ក្រុម​យ៉ាង​អន្ទះសា​ដូច្នេះ​កើតឡើង​ក្រោយ​ពី​ Chelsea ទើប តែ​បណ្ដេញ​លោក​ Jose Mourinho​ ហើយ​ទន្ទឹមគ្នា​នោះ​ លោក​ Pep Guardiola​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​នឹង​ចាកចេញ​ពី​ Bayern Munich​ នៅ​ចុង​រដូវ​កាល​នេះ​។

 

ទោះ​ជា​យ៉ាងណា​ក៏ដោយ​គូ​ប្រជែង​នៅ​ Premier league​ របស់ Chelsea គឺ​ក្លិប​ Manchester City​ ក៏​ជា បេក្ខភាព​ឈាន​មុខ​មួយ​​ក្នុង​ការ​ដណ្ដើម​អតីត​អ្នកចាត់ការ​ទូទៅ​ Barcelona​ រូប​នេះ​ផង​ដែរ​ ដែល​គេ​ជឿជាក់​ថា  Pep​ បាន​ចរចា​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ជាមួយ​លោក​ Ferran Soriano ជា​នាយក​ប្រតិបត្តិ​ Manchester City។

 

បើ​សិន​ជា​ការ​នាំ​លោក​ Pep មក​ដឹកនាំ​បរាជ័យ​មែន​នោះ​ Chelsea​ នៅ​មាន​ជម្រើស​បន្ទាប់​មួយ​ទៀត​គឺ​ ទាក់​ទង​លោក​ Diego Simeone ដែល​បច្ចុប្បន្ន​កំពុង​កាន់​កាប់​ការងារ​នៅ​ Atletico Madrid៕

 

 

ចុច​អាន៖ Pep Guardiola ​​​ចង់​ដឹក​នាំ​​ Man Utd!

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside