​លក្ខណៈ​ពិសេស Cortana លើ Windows Phone លោក Henry លាត​ត្រដាង

​លក្ខណៈ​ពិសេស Cortana លើ Windows Phone លោក Henry លាត​ត្រដាង

ប្រិយមិត្ត​ប្រាកដ​​ធ្លាប់​បាន​ដឹង​រួច​មក​ហើ​​ពី​ប្រព័ន្ធ​​បច្ចេកវិទ្យា​ថ្មី Cortana ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone របស់​ក្រុមហ៊ុន Microsoft ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​លើស​ពី​អ្វី​ដែល​ប្រិយមិត្ត​បាន​ដឹង និង​ក៏​ជា​កន្លែង​កម្សាន្ត​មួយ​ដ៏​សំបូរ​បែប​ រួម​លក្ខណៈ​ពិសេសៗ​ជាច្រើន​ទៀត។

 

​លក្ខណៈ​ពិសេស Cortana លើ Windows Phone លោក Henry លាត​ត្រដាង

លោក Henry ណែនាំ​​ផលិតផល​ទូរសព្ទ Lumia ស៊េរី​​ថ្មី​រួម​ទាំង​​ការ​បង្ហាញ​បច្ចេកវិទ្យា Cortana

 

លោក Henry ជា​អ្នក​ជំនាញ​ផ្នែក​ផលិតផល​របស់ Microsoft ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកបាន​រៀបរាប់​យ៉ាង​ពិស្ដារ​ពី​សមត្ថភាព​ពិសេស​ទាំង ៥ ​នៃ​បច្ចេកវិទ្យា Cortana ដែល​អាច​ធ្វើ​បាន ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​​សម្ពោធ​ទូរសព្ទ Lumia ជំនាន់​ថ្មី​​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

១) ជា​ជំនួយការ​ផ្ទាល់​ខ្លួន​ដ៏​ឆ្លាត​វៃ

 

ជាមួយ​បច្ចេកវិទ្យា​ថ្មី​នេះ ​ប្រិយមិត្ត​អាច​មាន​ជំនួយ​ការ​ផ្ទាល់​ខ្លួន​មួយ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​វា​មាន​ភាព​រហ័ស​ទាន់​ចិត្ត និង​អាច​ទុក​ចិត្ត​បាន។

 

២) ស្វែង​រក​ឯកសារ​បាន​លឿន

 

បច្ចេកវិទ្យា​ថ្មី​នេះ​ប្រិយមិត្ត​អាច​ស្វែង​រក​ឯកសារ​បាន​ឆាប់​រហ័ស និង​មិន​មាន​ភាព​ស្មុគស្មាញ ដោយ​គ្រាន់​តែ​និយាយ​ប្រាប់ Cortana ​ថា​ឯកសារ​នោះ​ឈ្មោះ​អ្វី?

 

ឧទាហរណ៍​ថា៖ ឯកសារ​ឈ្មោះ Projects នោះ​ឯកសារ​ដែល​មាន​ឈ្មោះ​ស្រដៀង​ៗ​នោះ​នឹង​បង្ហាញ​មក​ទាំង​អស់។

 

៣) ជា​នាឡិការោទ៍​ដ៏​ឆ្លាត​វៃ​
បច្ចេកវិទ្យា Cortana អាច​ធ្វើ​ជា​នាឡិការោទ៍​ដ៏​ឆ្លាត​វៃ​មួយ​ដែល​នៅ​ចាំ​ជួយ​រំលឹក​ប្រិយមិត្ត​គ្រប់​ពេល ដោយ​គ្រាន់​តែ​ប្រាប់​វា​ពី​គោល​បំណង និង ពេលវេលា​ដែល​យើង​ចង់​ឲ្យ​វា​រំលឹក។

 

៤) ត្រាប់​តាម
Cortana អាច​មាន​សមត្ថភាព​ធ្វើ​ត្រាប់​សំឡេង​តាម​បាន​យ៉ាង​ល្អ ជា​ពិសេស​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ឲ្យCortana ច្រៀង​ឲ្យ​ស្ដាប់​ក៏​បាន​ដែរ ដោយ​គ្រាន់​តែ​ប្រាប់​ពី​ប្រភេទ​បទ​ចម្រៀង នោះ​វា​នឹង​ច្រៀង​ឲ្យ​ស្ដាប់​មួយ​រំពេច។

 

៥) ជា​មិត្តភ័ក្ដិ​ដ៏​ជិតស្និទ្ធ
Cortana អាច​ចូលរួម​ស្ដាប់​នូវ​រឿង​រ៉ាវ​ក្នុង​ចិត្ត​របស់​អ្នក​ទាំង​អស់ ​ប្រៀប​ដូច​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​អីចឹង ឬ នៅ​ពេល​ដែល​ប្រិយមិត្ត​មិន​សប្បាយ​ចិត្ត​ក៏​អាច ពិភាក្សា​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​នេះ​បាន​ដែរ ដោយ​គ្រាន់​តែ​និយាយ​ប្រាប់​ពី​អ្វី​ដែល​ប្រិយមិត្ត​ចង់​បាន។

 

លោក​បាន​បន្ថែម​ថា ​បច្ចេកវិទ្យា​ថ្មី​នេះ​មាន​ភាព​ងាយ​ស្រួល និង​រហ័ស​ទាន់​ចិត្ត ជាពិសេស​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​ថា​មិន​ឯកា​ពេល​បាន​ប្រើ​បច្ចេកវិទ្យា Cortana នេះ។

 

Cortana អាច​ដំណើរ​ការ​បាន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Window Phone ជាពិសេស​ជាមួយ Window 10ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ។

 

ចុច​អាន៖ Lumia ​ជំនាន់​​ថ្មី​ប្រើ​​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កែន​ប្រស្រីភ្នែក​លក់​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ

 

​អត្ថបទ៖ រក្សា