Android នៅ​តែ​ពេញ​និយម​ជាង iOS ដដែល​នៅ​អាមេរិក


Android នៅ​តែ​ពេញ​និយម​ជាង iOS ដដែល​នៅ​អាមេរិក

អ្នក​​ប្រហែល​មាន​អារម្មណ៍​ថា ទូរសព្ទ iPhones ត្រូវ​បាន​ប្រើប្រាស់​គ្រប់​ទី​កន្លែង​នៅ​អាមេរិក តែ​អ្វី​ដែល​ជា​ការ​ពិត​គឺ ទូរសព្ទ​ប្រើ​ប្រាស់​ប្រព័ន្ធ Android គឺ​នៅ​តែ​ជា​ឈាន​មុខ​ដដែល បើ​គិត​ពី​ចំនួន​អ្នក​ប្រើប្រាស់។

 

Android នៅ​តែ​ពេញ​និយម​ជាង iOS ដដែល​នៅ​អាមេរិក

 

យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ Nielsen កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ថា ត្រឹម​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៥ ប្រជាជន​អាមេរិក​ចំនួន ៥២,៦ភាគរយ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google។ ដោយ​ឡែក អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ iOS របស់ Apple គឺ​ត្រឹម​តែ ៤២,៧ភាគ​រយ​ប៉ុណ្ណោះ។ លទ្ធផល​នេះ​មិន​មាន​ការ​ខុស​ប្លែក​ច្រើន​ពី​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​មុន និង​ឆ្នាំ​២០១៣​ឡើយ។

 

ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវ​បាន​ពេញ​និយម​ប្រើប្រាស់​ជា​យូរ​មក​ហើយ មិន​ត្រឹម​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ ប៉ុន្តែ​គឺ​ពិភពលោក​ទាំង​មូល។ ខុស​ពី iOS ដែល​ប្រើ​តែ​លើ​ iPhones ប្រព័ន្ធ Android ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ទូរសព្ទ​ជា​ច្រើន​រួម​មាន Samsung, LG, Motorola និង​ទូរសព្ទ​ជា​ច្រើន​ទៀត រី​ឯ​តម្លៃ​វិញ​ក៏​មាន​លក្ខណៈ​សមរម្យ​​ដែរ។ របាយការណ៍​ថ្មី​ៗ​​នេះ​ពី IDO (International Data Corporation) បាន​បង្ហាញ​ថា Android មាន​ភាគហ៊ុន​លើ​ទីផ្សារ​ចំនួន ៨២,៨ភាគរយ ខណៈ iOS មាន​ត្រឹម​តែ ១៣,៩ភាគ​រយ​ប៉ុណ្ណោះ ៕​

 

Android នៅ​តែ​ពេញ​និយម​ជាង iOS ដដែល​នៅ​អាមេរិក

 

ចុចអាន៖ទូរសព្ទ​ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ​នឹង​អាច​ដំឡើង​ Android 6.0 បាន​​

ចុចអាន៖តិច​ឬ​ច្រើន​ភាព​ខុស​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android និង iOS

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost