បុរស​ចំណាស់​ម្នាក់ ធាក់​ស៊ីក្លូ​ ៣១ ឆ្នាំ​ គ្មាន​សល់​អ្វី​ក្រៅ​ពី​នៅ​តាម​សំយាប​ផ្ទះ​គេ!​

បុរស​ចំណាស់​ម្នាក់ ធាក់​ស៊ីក្លូ​ ៣១ ឆ្នាំ​ គ្មាន​សល់​អ្វី​ក្រៅ​ពី​នៅ​តាម​សំយាប​ផ្ទះ​គេ!​

 

បុរស​ចំណាស់​​ ​វ៉ា សាវង្ស​ ជា​អ្នក​​ខេត្ត​ព្រៃ​វែង​ម្នាក់​​ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​ តាំង​ពី​ឆ្នាំ ១៩៨៤ ម្ល៉េះ​ដើម្បី​ប្រកប​របរ​ធាក់​ស៊ីក្លូ និង ស្នាក់​នៅ​តែ​តាម​សំយាប​ផ្ទះ​គេ​តែ​ប៉ុណ្ណោះ។

 

តាម​រយៈ​ការ​ធាក់​ស៊ីក្លូ​ លោក​អាច​រក​ចំណូល​បាន ពី ពីរ​ម៉ឺន ទៅ​បី​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ដោយ​រត់​ពី​ម្ដុំ​ផ្សារ​អូរឫស្សី ផ្សារ​ថ្មី​ និង ផ្សារ​កណ្ដាល។ លុះ​ល្ងាច​ឡើង បុរស​វ័យ ៦៣ ឆ្នាំ​រូប​នេះ ទិញ​ទឹក​គេ​ងូត នៅ​ផ្សារ​អូរឫស្សី រី​ឯ​សំលៀក​បំពាក់​វិញ​ លោក​ប្រាប់​ថា មាន​តែ ពីរ បី​កំប្លេ​ដើម្បី​ប្ដូរ​ផ្លាស់​ប៉ុណ្ណោះ។

 

 

បុរស​ចំណាស់​ម្នាក់ ធាក់​ស៊ីក្លូ​ ៣១ ឆ្នាំ​ គ្មាន​សល់​អ្វី​ក្រៅ​ពី​នៅ​តាម​សំយាប​ផ្ទះ​គេ!​
ទោះ​យប់​មិញ​មាន​ភ្លៀង​ ធ្លាក់​ផង​ក៏​ដោយ​ តែ​លោក​សា​វង្ស​ មិន​​មាន​ការ​ព្រួយ​បារម្ភ​ទេ ព្រោះ​ការ​ស្នាក់​នៅ​ក្រោម​សំយាប​ផ្ទះ​គេ​ដូច្នេះ​​ក្លាយ​ជា​ទម្លាប់​ទៅ​​ហើយ ទោះ​សាច​ភ្លៀង​ទទឹក​ខ្លះ​ក៏​មិន​​ជា​អ្វី​ដែរ។

 

ការ​ស្នាក់​នៅ​ ដែល​បាំង​ដោយ​ជញ្ជាំង​លំហ​បែប​នេះ មិន​មែន​ជា​រឿង​​ងាយស្រួល​ឡើយ​សម្រាប់​លោក​ សា​វង្ស​ បើទោះ​បី​វា​​ជា​ទម្លាប់​ក៏​ដោយ ពី​ព្រោះ​ថា​លោក​ឧស្សាហ៍​បាត់​លុយ​ និង ទូរសព្ទ​​ណាស់​ ដែល​សូម្បី​តែ​លោក​ខ្លួន​ឯង​ផ្ទាល់​ក៏​រាប់​មិន​អស់​ដែរ។

 

« ទូរសព្ទ​បាត់​អស់​ចង់​ ដប់​ពីរ​គ្រឿង ហើយ​! លុយ​វិញ​មិន​ដឹង​ប៉ុន្មាន​ទេ ច្រើន​ណាស់ វា​លួច​ពេល​ដែល​យើង​កំពុង​ដេក​លក់!»។ លោក​បាន​ថ្លែង​។

 

បើ​តាម​សម្ដី​បុរស​អ្នក​ធាក់​ស៊ីក្លូ​នេះ​ បាន​ឱ្យ​ដឹង​ថា​ លោក​ក៏​មាន​ប្រពន្ធ​កូន​ដែរ​នៅ​ឯ​ស្រុក​​កំណើត និង មាន​កូន​​នៅ​ម្ដុំ​​ចាក់​អង្រែ​ដែរ ប៉ុន្តែ​លោក​មិន​រស់​នៅ​ជាមួយ​កូន​ទេ គឺ​លោក​ចង់​រក​ចំណូល​បន្ថែម​ដោយ​ខ្លួន​ឯង៕

 

 

បុរស​ចំណាស់​ម្នាក់ ធាក់​ស៊ីក្លូ​ ៣១ ឆ្នាំ​ គ្មាន​សល់​អ្វី​ក្រៅ​ពី​នៅ​តាម​សំយាប​ផ្ទះ​គេ!​

(លោក វ៉ា សាវង្ស សំចត​ស៊ីក្លូនៅពីមុខ​សំយាបផ្ទះដែលខ្លួនស្នាក់នៅ)

អត្ថបទ៖ ណេង ណេង

​​​​​​