កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ក្របួចចោរស្រីដៃឆើត លួចកាច់សោរកម៉ូតូ បានម្នាក់ក្នុងក្រុងកំពត

កំពត៖ ជនសង្ស័យ លួចកាច់សោរកម៉ូតូម្នាក់ ត្រូវកម្លាំង នៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ចុះឃាត់ខ្លួនបាន នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ចំណុចខាងកើតគុកចាស់ ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

លោកវរៈសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះសុខ មាសសំណាង ហៅដឆ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង និងខេត្តកំពត។

លោក លក ញ៉ាវ បន្តថា ក្រោយពីមានប្រជាពលរដ្ឋ បានរាយការណ៍មកថា មានចោរលួចកាច់សោរកយកម៉ូតូ ពេលនោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ ធ្វើឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការចុះឃាត់ខ្លួនបាននូវ ជនសង្ស័យខាងលើ បន្ទាប់មកនាំក៏នាំខ្លួនយក ទៅសាកសួរនៅឯស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ក្របួចចោរស្រីដៃឆើត លួចកាច់សោរកម៉ូតូ បានម្នាក់ក្នុងក្រុងកំពត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត