បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

គណនី​បណ្ដាញ​សង្គម Twitter របស់​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៥ នាង Pia Alonzo Wurtzbach ត្រូវ​អ្នក​គាំទ្រ​ជីក​កកាយ​ឡើង​វិញ​ ហើយ​រក​ឃើញ​ថា​នាង​ធ្លាប់​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ចម្រៀង​កូរ៉េ Super Junior។

 

បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

ជយលាភី​លេខ​១ កម្មវិធី​បវរកញ្ញា​ចក្រវាល (Miss Universe 2015) នាង Pia Alonzo Wurtzbach កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ក្រោយ​មាន​រឿង​ប្រកាស​ជយលាភី​​ខុសរបស់​ពិធី​ករ Steve Harvey។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ គណនី Twitter របស់​តំណាង​ហ្វីលីពីន​ត្រូវ​បាន​អ្នក​គាំទ្រ​ជីក​ឫស​ជីក​គល់​ឡើង​វិញ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នាង​ធ្លាប់​ជា​អ្នក​គាំទ្រ​ដ៏ខ្លាំងក្លា​​ម្នាក់​របស់​ក្រុម​ចម្រៀង​បុរស​កូរ៉េ Super Junior។

 

បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

មើល​តាម​ការ​ចែក​រំលែក​របស់ Pia នៅ​លើ Twitter ក្នុង​ឆ្នាំ ២០០៩ អ្នក​គាំទ្រ​សន្និដ្ឋាន​នាង​ចូល​ចិត្ត​សមាជិក Choi Siwon ជា​ពិសេស។ បវរកញ្ញា​អាយុ ២៦ ឆ្នាំ​បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា Siwon គឺ​ជា​ប្ដី​របស់​ខ្លួន ក៏​ដូច​ជា​នាង​បាន​យល់សប្ដិ​ឃើញ​សមាជិក Dong Hae ក្លាយ​ជា​មិត្ត​ប្រុស​របស់​ខ្លួន​ជា​ដើម។ ELF (ឈ្មោះ​អ្នក​គាំទ្រ​របស់ Super Junior) ជឿ​ជាក់​នេះ​ជា​មូលហេតុ Pia Alonzo Wurtzbach បាន​ជ្រើស​រ៉ូប​ពណ៌​ខៀវ​ ពណ៌​តំណាង​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​មួយ​នេះ​មក​ស្លៀក​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ Miss Universe 2015 នេះ​ដែរ៕

 

បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

 

ចុចអាន៖ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi