អ្នកវិទ្យាសាស្ត្រ​៖ ដល់ពេល​ដែល​ត្រូវ​ឈប់​ពាក់​អាវទ្រនាប់​ហើយ​

អ្នកវិទ្យាសាស្ត្រ​៖ ដល់ពេល​ដែល​ត្រូវ​ឈប់​ពាក់​អាវទ្រនាប់​ហើយ​

ទិវា​បុណ្យជាតិ​គ្មាន​អាវទ្រនាប់់ ត្រូវបាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៣ ខែតុលា ដើម្បី​ពង្រឹង​ដល់​ការយល់ដឹង​អំពី​ជំងឺ​មហារីក​សុដន់ និង​ដាស់​ស្មារតី​ដល់​ស្ត្រី​គ្រប់រូប​អំពី​ភាពគ្រោះថ្នាក់​នៃ​ការពាក់​អាវទ្រនាប់​។ អាវទ្រនាប់​ត្រូវបាន​បង្កើតឡើង​ដើម្បី​រក្សា​លំនឹង​របស់​សុដន់​ឱ្យនៅ​មួយកន្លែង ហើយ​វា​ក៏​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​ណា​ដែល​មាន​សុដន់​ធំៗ​ដែរ​។ យ៉ាងណាមិញ មាន​អំណះអំណាង​មួយ​ដែល​ណែនាំ​ថា អាវទ្រនាប់​ពិតជា​ផ្តល់​គ្រោះថ្នាក់​ច្រើន​ជាង​ប្រយោជន៍​។

​លោក Jean Dennis Rouillion សាស្ត្រាចារ្យ និង​ជា​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ខាង​កីឡា​នៅឯ​សាកលវិទ្យាល័យ Franche-Comte បាន​ធ្វើ​ការសិក្សា​មួយ​អំពី​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​របស់​អា​វ​ទ្រនាប់​។ ការសិក្សា​នេះ​ស៊ី​ពេល​រហូតដល់ ១៥​ឆ្នាំ និង​មាន​ស្ត្រី​អាយុ​ពី ១៨ ទៅ​៣៥​ឆ្នាំ ប្រមាណ ៣៣០​នាក់​បាន​ចូលរួម​ដោយ​ធ្វើការ​ពាក់​អាវទ្រនាប់​ចាប់ពី​អាយុ​វ័យក្មេង​។ ចំពោះ​លទ្ធផល​គឺ​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ត្រង់​ថា អាវទ្រនាប់​មិនបាន​ទ្រទ្រង់​អ្វី​ដល់​ទ្រូង មិន​បាន​កាត់បន្ថយ​ការឈឺ​ខ្នង ឬ​ភាព​យារ​របស់​សុដន់​ឡើយ​។ ពិតណាស់ វា​ពិតជា​រឿង​មួយ​ផ្ទុយ​គ្នា​ស្រឡះ​តែម្តង គឺថា​អាវទ្រនាប់​ធ្វើឱ្យ​សុដន់​ទៅ​ជាយារ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ក្នុង​ពេល​សិក្សា ស្ត្រី​ដែល​ឈប់​ពាក់​អាវទ្រនាប់ ឃើញ​ថា​ក្បាល​សុដន់​ពួកគេ​ពើង​ឡើង​បាន ៧​មី​លី​ម៉ែត្រ​។ សាស្ត្រាចារ្យ Jean និយាយថា អាវទ្រនាប់​អាច​រំខាន​ដល់រ​បត់​ឈាម​រត់ ហើយ​ស្ត្រី​ដែល​មិន​ពាក់​អាវទ្រនាប់​អាច​រំពឹងថា​សុដន់​ពួកគេ​មាន​ភាពយឺត​ល្អ​ជាង​មុន​ដោយសារតែ​ការកើនឡើង​នៃ​សារធាតុកូឡា​ជែន​នៅ​ស្បែក​។ យើង​ដឹង​ហើយ​ថា ស្ត្រី​ពាក់​អាវទ្រនាប់​គឺ​ដោយសារតែ​ពួក​គេ​ចង់​បង្កើត​នូវ​អារម្មណ៍​ទាក់ទាញ ប៉ុន្តែ​មិន​ពាក់​វា​ពិតជា​ផ្តល់​ផល​ល្អ​ជាង​ឆ្ងាយ ព្រមទាំង​ពង្រឹង​ដល់​សុខភាព​សុដន់​ថែមទៀត​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។