នេះ​ជា​ហេតុផល​ដែល​អ្នក​មិន​ត្រូវ​គេង​ទាំង​ស​ក់នៅ​សើម​ទៀត​

នេះ​ជា​ហេតុផល​ដែល​អ្នក​មិន​ត្រូវ​គេង​ទាំង​ស​ក់នៅ​សើម​ទៀត​

​ទម្លាប់​ដែល​ច្រើន​តែ​កើតមាន​មួយ​នេះ​តែងតែ​គេ​យល់​ថា​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ​វិញ វា​ដូចជា​គ្មាន​អំណះអំណាង​តាម​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដែល​បញ្ជាក់ថា ទម្លាប់​មួយ​នេះ​អាច​បង្ក​ជំងឺ​ផ្តាសាយ​បានឡើយ​។

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល​៣​យ៉ាង​ដែល​អ្នក​គួរតែ​សម្ងួ​តសក់​សិន​មុន​នឹងស​ម្រេច​ចិត្ត​ចូល​គេង​។

ឈឺក្បាល​
ធម្មតា សីតុណ្ហភាព​រាងកាយ​នឹង​កើន​ឡើង​ក្នុង​ដំណាក់កាល​នៃ​ការ​គេង REM​។ រាងកាយ​នឹង​ឡើង​កម្តៅ ហើយ​កើត​ជា​សំណើម​នៅលើ​ក្បាល​។​
​បើសិនជា​សក់​អ្នក​សើ​ម និង​ក្តៅ​ក្នុងដំណាក់កាល​នេះ អ្នក​ពិតជា​បង្កើត​បរិយាកា​សកាន់តែ​ល្អ​ក្នុង​ការបង្កើត​ការលូត​លាស់​របស់​មេរោគ​ផ្សិត​ជា​មិន​ខាន​។

ការបង្ក​រោគ​
ការ​គេង​លើ​ខ្នើយ​គឺជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ការលូតលាស់​បាក់តេរី ព្រោះ​វា​នឹង​ជួយ​ជប់​ញើស បង្កើន​កោសិកា​ងាប់ៗ និង​ជាតិ​ប្រេង​លើ​ស្បែក​។ សក់​ដែល​សើម​នឹងដាក់​សំណើម​លើ​ខ្នើយ ដូច្នេះ​វា​ពិតជា​បង្កើត​ជា​បរិយាកាស​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការបង្ក​រោគ​។
​នៅពេល​សក់​អ្នក​សើ​ម សីតុណ្ហភាព​របស់​ក្បាល​គឺ​មិន​អាច​ផ្លាស់ប្តូរ​សីតុណ្ហភាព​រាង​កាយ​បានទេ ដូច្នេះ​វា​អាច​នឹង​ធ្វើឱ្យ​ឈឺក្បាល​កាន់តែខ្លាំង នឹង​ធ្វើឱ្យ​អ្នក​ភ្ញាក់​នៅ​ពាក់កណ្តាល​យប់​។

សក់​ងាយ​នឹង​បែក​ចុង​
សក់​អ្នកនឹង​ងាយ​ខូច ហើយ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលដែល​គេង​ទាំង​សក់​នៅ​សើម​។ ការចូល​គេង​ទាំង​ស​ក់នៅ​សើម​ពិតជា​ក្លាយទៅជា​រឿង​អាក្រក់​ទាំង​រូបរាង​ខាងក្រៅ និង​សុខភាព​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។