​ការពិត ​ដែល​នាំឱ្យ​លោក ​Harvey ​ប្រកាស​ឈ្មោះ​ជ័យ​លាភីបវរកញ្ញា​ពិភព​លោកខុ​ស​

​បើនិយាយ​ឱ្យខ្លី​ទៅ​ ប្រសិន​បើ​មាន​តួនាទី​ជា​ពិធីករ ​បានកាន់​ការងារ​សំខាន់​ក្នុងការ​ប្រកាស​ឈ្មោះបេក្ខនារី​បរវរកញ្ញា​ពិភព​លោកហើយ​គឺ​ពិត​ជា​មិន​អន់​ឡើយ ​ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​ភ្លាំង​ភ្លាត់​នាំ​ឱ្យ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​នៅ​ចំពោះ​មុខ​មហាជន​រាប់​ពាន់​នាក់នោះ​​ ក៏ពិត​ជា​មិនមែន​រឿង​ធម្មតា​ដែរ ​​។
​ការពិត ​ដែល​នាំឱ្យ​លោក ​Harvey ​ប្រកាស​ឈ្មោះ​ជ័យ​លាភីបវរកញ្ញា​ពិភព​លោកខុ​ស​
ថ្មីៗ​នេះ​ មានសារ​ពត៌​មាន​អន្តរជាតិជា​ច្រើន​ បាន​នាំ​គ្នាសរសេរ​ចុះ​ផ្សាយ ​រិះ​គន់​ពី​ភាព​ខ្ជីខ្ជា​របស់​ពិធីករ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ Steve Harvey ដែល​លោកបានប្រកាស​ឈ្មោះ​បេក្ខនារីជ័យ​លាភីម្កុដ​រាជ​នីសម្រស់​ចក្រ​វាឡខុស ។ ​កំហុស​ដែល​លោក Harvey ​បាន​ធ្លោយ​ឱ្យ​កើត​មាន​ឡើង​នោះ​គឺ​លោក​បាន​ប្រកាស​ឈ្មោះ​បវរកញ្ញា​ពិភព​លោក​ចំណាត់​ថ្នាក់​លេខ​១ ​បាន​ទៅ​លើ​នារីរូប​ស្រស់​​មកពី​ប្រទេស​កូឡុំប៊ី ដែល​តាម​ការពិ​ត​នោះ​ គឺ​លទ្ធផល​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ហ្វីលីពី​នឯ​ណោះ​ទេ ​។
រឿ​ង​រ៉ាវ​នេះបានកើតឡើង ស្រប​ពេល​ដែល​លោក​ឡើង​មក​កាន់​វេទិកា​ជា​មួយ​​នឹង​សន្លឹក​លទ្ធផល​ដែល​ដាក់​ឈ្មោះ​ជ័យ​លាភីបវរកញ្ញា​ពិភព​លោក​ច្រឡំ ក៏ប៉ុ​ន្តែ​រយៈ​ពេល​ប្រមាណ​ជា​៣នាទី​ក្រោយមក លោក​ក៏​បានប​ង្ហាញ​មុខ​សារជាថ្មី ដើម្បី​សុំ​ទោស​ទស្ស​និកជន ​និង​បវរកញ្ញា​ខាង​ប្រទេស​កូឡុំប៊ី និង​បានប្រកាសជ័យលាភីលេខ១ ​បាន​ទៅ​លើ​បវរកញ្ញា​សញ្ជាតិ​ហ្វីលីពីន​វិញ ​។
​ការពិត ​ដែល​នាំឱ្យ​លោក ​Harvey ​ប្រកាស​ឈ្មោះ​ជ័យ​លាភីបវរកញ្ញា​ពិភព​លោកខុ​ស​
នេះ​គឺ​ជា​សន្លឹក​លទ្ធផល​ដែល​លោក ​Harvey បាន​​កាន់​​ឡើង​មក​ប្រកាស​នៅ​លើ​វេទិកា ​លើក​ទី​មួយ​
ទោះ​បី​នេះ​ជាកំហុសមិនមែនតូចតាចអ្វីក្ដី ក៏​គេ​ពុំ​អាចចោទប្រកាន់​មក​លើ​តែ​ពិធីករ​ លោក Steve ​Harvey ​បានទាំង​ស្រុង​ឡើយ ​ក៏​មិន​មែន​ថា​លោក​ពុំ​មាន​កំហុសអ្វីដែរ ​ព្រោះ​​នេះ​គឺ​ជា​បញ្ហា​បច្ចេក​ទេស​ដ៏​ធំ ​ដែល​នាំ​ឱ្យ​កម្ម​វិធី​ទាំង​មូល​អប្ប​ឱន​ និង​​នាំ​ឱ្យ​បវរកញ្ញា​មក​ពី​កូឡុំប៊ី​ខូច​ខាត​កិត្តិយស​របស់​នាង​ផង​ដែរ ​៕
ដោយ៖ ឈូក ស
ប្រភព៖ viralthread