ឆាកញ្ឆែតសាច់គោពងអង្ក្រង

​គ្រឿ​ងផ្សំ​៖​- ​សាច់​គោ ​ពង​អង្ក្រង​ កញ្ឆែត ​ម្ទេស​ដៃនាង ​- ​ស្ករស​ អំបិល ​ប្រេង​ខ្យង​ ម្សៅ​ស៊ុប​ ខ្ទឹម​ស​ និ​ង​ប្រេ​ងឆា​។​
ឆាកញ្ឆែតសាច់គោពងអង្ក្រង
​វិធី​ធ្វើ​៖​1- ​វិធី​ច​ម្អិន​គឺដំបូង​ត្រូវ​ជ្រើស​រើសយក​សាច់​គោ ​ដែល​ផុយយកមក​ហាន់​ជា​ចំណិតស្តើង​ៗ​។ ​
2- ​បន្ទាប់​មក​យក​ខ្ទឹម​សចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ល្មម ​ហើយ​ដាក់​ខ្ទះ​ឆាខ្ទឹម​ស​នោះឲ្យ​ឡើង​ឈ្ងុយ ​ទើប​ចាក់​សាច់​គោឆា​មួយ​ត្រឡប់​ឲ្យឆ្អិន​ល្មម​។ ​​
3- នៅពេល ​ដែល​សាច់គោ​ឆ្អិន ​ទើប​ចា​ក់​ពងអង្ក្រង​ចូល ​រួចចាប់​ផ្ដើមលាយ​គ្រឿង​ផ្សំរស​ជាតិដូច​ជា ​អំបិល ​ម្សៅស៊ុប ​ប្រេងខ្យង និង​ស្ករស ហើយឆា​ចូល​គ្នា​ឲ្យសព្វសាច់​ ទើប​ចាក់​បន្លែ​កញ្ឆែត​ចូល​មួយ​ភ្លែត​រួច​បិទ​ភ្លើង​ចង្ក្រាន​។ ​
4- ​ចុង​ក្រោយត្រូវដួស​ដាក់ចាន​ រួច​រោយ​ម្ទេសហាន់​ចូលនោះ​ជា​ការ​ស្រេ​ច។​ ចុង​ក្រោយ​ត្រូវ​ដួស​ដាក់​ចាន​រួច​រោយ​ម្ទេស​ហាន់​ចូល​នោះ​ជា​ការ​ស្រេច​៕ ​
អត្ថបទ៖ ដេវីដ