​មនុស្ស​១០​នាក់​ស្លាប់​ក្នុ​ងក​រណី​ធ្លាក់​យន្ត​​ហោះ​នៅ​ឥណ្ឌា​

​យោង​តាមទី​ភ្នាក់​ងារ​សារព័ត៌មាន​ AP ​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ​​ម្សិលមិញ ​បាន​ឲ្យ​ដឹង​ថា ​មានយន្ត​​ហោះ​របស់​កង​កម្លាំង​សន្តិ​សុខ​តាម​ព្រំដែន​របស់​ឥណ្ឌា​មួយ​គ្រឿ​ង​បាន​ធ្លាក់​នៅ​ក្បែរទី​អាកាស​យាន​ដ្ឋាន ​New Delhi ​ដែល​ប​ណ្តា​ល​ឲ្យ​មនុស្ស១០​នាក់​នៅ​ក្នុង​យន្ត​ហោះ​ស្លាប់​ទាំង​អស់​។​
​មនុស្ស​១០​នាក់​ស្លាប់​ក្នុ​ងក​រណី​ធ្លាក់​យន្ត​​ហោះ​នៅ​ឥណ្ឌា​
​តាម​សេចក្តី​រាយ​ការណ៍​ដដែល​បាន​ឲ្យ​​ដឹងថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​យន្ត​ហោះ​ធ្លាក់​នោះ ​គឺ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ដោយ​ឡែក ​បើ​តាម​សាក្សី​ម្នាក់ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ ​បាន​និយាយថា យន្ត​ហោះ​រ​បស់​កងសន្តិសុខ​នោះ​ បាន​ធ្លាក់ទៅ​បុក​នឹងជញ្ជាំង​របងក្បែរ​ទី​អាកាស​យាន​ដ្ឋាន​ New Delhi​៕​​ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ AP