កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នឹងរៀបចំជាពិសេសនៅខែកុម្ភៈ ឆ្នាំ២០១៦

​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែតថៃ​ Bangkok Post ​ដែលបានស្រង់សំដីរបស់​មន្ត្រីអាស៊ាន​​ កាលពីថ្ងៃចន្ទ ​ម្សិល​មិញបានឲ្យ​ដឹងថា ​កិច្ច​ប្រជុំកំពូល​រវាង​សហរដ្ឋ​អាមេរិក ​និង​អាស៊ាន ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ពិសេស​នៅ​ពាក់​កណ្តាល​ខែកុម្ភៈ ​​ឆ្នាំ​២០១៦ ​ខាង​មុខ ​នៅរដ្ឋ​ California ​សហរដ្ឋអាមេរិក​។
កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នឹងរៀបចំជាពិសេសនៅខែកុម្ភៈ ឆ្នាំ២០១៦
​បើ​តាម​កាសែត​ Bangkok P​ost កិ​ច្ច​ប្រ​ជុំ​កំ​ពូល​រវាង​បណ្តា​មេ​ដឹកនាំ​ប្រទេស​អាស៊ាន និង​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា ​នឹងធ្វើឡើងក្នុង​ច​ន្លោះ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ខាង​មុខ នៅ​ក្នុងទីក្រុង Rancho ​Mirage ​នៃរ​​ដ្ឋ California ​សហរដ្ឋ​អាមេរិក៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Bangkok Post