ចំណុច​គួរ​ពិចារណា ​សម្រាប់​ការ ​ស្វែង​រក​ស្នេហា​ពិត​

​​​ការ​ស្វែង​​រកស្នេ​ហា​ពិ​​ត​មិន​មែន​ជា​រឿងងា​យ​ស្រួ​ស​ទេ ​ប៉ុន្តែ​វា​ក៏​មិន​មែនរឿង​ហួស​សមត្ថភាព​នោះ​ដែរ​ សម្រាប់នារី​ទាំងឡា​យ​ ដែលចង់​បាន​បុរសល្អ​ឥ​ត​ខ្ចោះ​មកធ្វើ​ជា​គូ​អនាគត ។ ​ខាង​ក្រោមនេះ គឺ​ជាចំណុចខ្លះៗ ​ដែ​ល​អ្នកគួរពិចារណាដើម្បី​ស្វែង​រក​ស្នេហា​ពិត​…។
ចំណុច​គួរ​ពិចារណា ​សម្រាប់​ការ ​ស្វែង​រក​ស្នេហា​ពិត​
-​កុំ​ដាក់​លក្ខ​ខ​ណ្ឌខ្ព​ស់​ពេក​៖​ ដូច​ជា​ត្រូវ​កំណត់​ថា​បុរ​ស​ម្នាក់​​នោះ​ត្រូវ​តែ​ស្រស់​សង្ហា​ដូចតួកុ​ន​កូរ៉េ ​​ជាអ្នក​មា​ន​ទ្រព្យ ​បើ​មិន​អី​ចឹងទេ ស៊ូ​នៅ​ព្រៅ​អស់​មួយជីវិត ​ព្រោះបុរស​ឥតខ្ចោះ​បែប​នេះ​គ្មានឲ្យ​អ្ន​កជ្រើស​រើស​ច្រើន​នោះ​ទេ ​។
-​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​​ខ្លះ៖​ បើ​ចង់​មាន​ស្នេហាមិន​ត្រូវ​បង្ខាំ​ង​ខ្លួន​ឯង​​នៅ​តែ​​​​​​​ក្នុង​ផ្ទះ មិនចេញទៅ​មាន​ទំនាក់ទំនង​នឹង​សង្គម ខាងក្រៅ​ខ្លះ ​ឬជួបតែ​បុរស​ដដែល​ៗ ​នៅកន្លែង​ធ្វើ​ការនោះ​ទេ ។​-​ប្រយ័ត្ន​បុរស​ មាន​ម្ចាស់​រួច​ហើយ៖​ ​បុរស​ដែល​មាន​ប្រពន្ធកូនរួចហើយ​ ចាត់​ទុក​ជាប្រភេទ​​គ្រោះថ្នាក់​លេខ១ ​ដែលស្ត្រី​នៅលីវទាំង​ឡាយ មិន​គួរ​ចូល​ទៅ​ពាក់​ព័ន្ធ ​ព្រោះ​ល្បិច​កល​របស់​ពួក​គេមានច្រើន​តាម​រយៈ​​បទ​ពិ​សោធន៍​នៃ​ការមា​នគ្រួសារ អា​ច​ធ្វើ​ឲ្យអ្ន​កងាយ​នឹង​ស្លុងអារម្មណ៍​។ ​សម្តីដែល​គេ​ច្រើន​តែ​លើក​យកមក​ធ្វើជាធ្នាក់គឺ “ភរិយា​មិន ​យល់​ចិត្ត​គេ​បំផុត” ​ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​លះបង់​ចិត្ត ​និង​កាយ ​រហូត​ដល់​ទ្រព្យសម្បត្តិ ឲ្យទៅ​បុរស​ម្នាក់​នោះទៀត​ផង​ ។
-កុំវាយតម្លៃមនុស្ស តែសំបកក្រៅ៖ កុំប៉ាន់ស្មានបុរសនោះផ្តេសផ្តាស បើមិនទាន់ស្គាល់គេច្បាស់ ។ ឃើញគេនៅឆ្ងាយៗពីអ្នកក៏គិតថាគេអៀនប្រៀន មិនចេះរាក់ទាក់ ឬឃើញគេជិះរថយន្តថ្លៃៗក៏ថាគេជាអ្នកមានជួនកាលបើអ្នកបាន ជជែកលេងជាមួយបុរសដែលអៀនប្រៀនម្នាក់នោះ ប្រហែលជាអ្នកយល់ឃើញថា គេជាមនុស្សមានវោហារថែមទាំង កំប្លុកកំប្លែងទៀតផង ។ ម្យ៉ាងទៀត តើអ្នកណាទៅដឹងថា នៅពីក្រោយបុរសបើករថយន្តថ្លៃៗម្នាក់នោះអាចនឹងមានជាប់បំណុលគេវ័ណ្តកក៏ថាបាន។ អ្នកខ្លះចាត់ទុកថា សំបកក្រៅគឺជារឿងសំខាន់ដោយគិតថាបើបុរសម្នាក់នោះមិនសង្ហា មិនអស្ចារ្យតាមការចង់បាននោះ ខ្លួនមិនបន្ទាបខ្លួនមកសេពគប់នាំតែខាតពេលទេ។ ប៉ុន្តែអ្វីដែលសំខាន់ គួរតែងាកមកពិចារណាពីអត្តចរិត និងទស្សនៈនៃការប្រើជីវិតរួមគ្នាវិញប្រសើរជាង ។
-លក្ខខណ្ឌត្រូវឈរលើគោលការណ៍អាចទៅរួច៖ ពេលដាក់លក្ខខណ្ឌមួយចំនួន ហាក់ដូចជាការសាងឧបសគ្គឲ្យដល់សេចក្តីស្នេហារបស់ខ្លួន មិនអាចផ្តល់ឱកាសឲ្យខ្លួនឯងបាន ដូចជាដាក់លក្ខខណ្ឌថា ត្រូវតែជាបារាំងស្បែកស ភ្នែកពណ៌ទង់ដែង ប៉ុណ្ណោះទើបព្រមទទួលធ្វើជាគូស្នេហ៍ ដែលជាការដាក់រនាំងសម្រាប់ខ្លួនឯងមិនឲ្យរកឃើញស្នេហ៍ពិត។
-ចេះប្រមាណខ្លួន៖ គឺជាអង្គប្រកបដ៏សំខាន់បំផុតក្នុងការកំណត់លក្ខខណ្ឌ ព្រោះវាអាចកំណត់លទ្ធភាព បានឬមិនបាន របស់លក្ខខណ្ឌដែលអ្នករំពឹងទុក ។ បើអ្នកជាស្ត្រីមានមុខមាត់ធម្មតា ប៉ុន្តែលក្ខខណ្ឌបុរសក្នុងក្តីស្រម៉ៃ របស់អ្នកគឺខ្ពស់ជាង វាអាចនឹងទៅរួចហើយ ប៉ុន្តែពិបាកបន្តិច ។
-គិតដល់សម្ព័ន្ធភាពដែលខុសប្លែកគ្នារបស់បុរស-ស្ត្រី៖ ស្ត្រីត្រូវការសេចក្តីស្រឡាញ់ ប៉ុន្តែបុរសវិញត្រូវការការថ្នាក់ថ្នម បបោសអង្អែល ហើយនៅពេលនឹកគិតដល់សម្ព័ន្ធភាពស៊ីជម្រៅ ដែលហៅថាភេទសម្ព័ន្ធនោះស្ត្រីរមែងនឹកគិតទៅដល់ក្តីស្រឡាញ់ជាមុន ខណៈដែលបុរសនឹកគិតទៅដល់កន្លែងរួមរ័កជាមុន លុះនៅពេលដែលសោយសុខរួចហើយ ក៏នឹងកើតមានភាពទន់ភ្លន់ ក្រោយក្តីស្រឡាញ់របស់នាង។ ដូច្នេះហើយទើបបុរសទាំងឡាយរមែងស្លាប់ ក្រោមកន្ទុយក្បិនស្រីស្អាត…៕ អត្ថបទ៖ ដេវីដ