ទៅ​កាប់​ព្រៃ​​ក្រោយ​ផ្ទះរអិល​ជើង​ដួល​លើ​កាំបិតខ្វែវ​មុត​ដេរ​​​ច្រើន​​​ថ្នេរ

ខេត្ត​​ប៉ៃលិន ៖ មន្ត្រី​យោធា​ម្នាក់​រង​របួស​ដាច់​សរសៃ​កែងដៃ​ស្តាំ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ទៅ​កាប់​ឆ្ការព្រៃ​នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន ខណៈ​កំពុង​ដើរ​ក៏​ទាក់​ជើង​នឹង​វ​ល្លិ៍​ដួល​លើ​កាំបិត​ខ្វែវ បណ្តាល​ឱ្យ​មុត​របួសធ្ងន់ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ឡាក់​៦២ ឃុំ​កំ​រៀង ស្រុក​​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឡាំ សុ​វុ​ធ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​វរ​៥៣៥  ចំណុច​ស្រែ​ម្អម រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។

ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​ចេញពី​បន្ទាយ​ស្រែ​ម្អម​ទៅ​លេង​ផ្ទះ​របស់​ខ្លួន លុះ​ឃើញ​មានព្រៃ​ស្តុក​នៅ​ក្បែរ​ផ្ទះ​ដុះ​ទ្រុប​ទ្រុល​ច្រើន​ពេក ក៏​ទាញ​យក​កាំបិត​ខ្វែវ​ទៅ​កាប់​ឆ្ការ​តាំងពី​ព្រឹក រហូត​ដល់​ម៉ោង​១០​ជាង ស្រាប់តែ​ដើរ​ទាក់​នឹង​ខ្សែ
វ័​ល្លិ៍ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​កាំបិត​មុត​ចំ​កែវ​ដៃ​ខាងស្តាំ បណ្តាល​ឱ្យ​ដាច់​សរសៃ​ហូរ​ឈាម​យ៉ាងច្រើន ក៏​ស្រែកហៅ​សាច់ញាតិ​មក​ជួយ និង​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នេះ​តែ​ម្តង ។

  • ទៅ​កាប់​ព្រៃ​​ក្រោយ​ផ្ទះរអិល​ជើង​ដួល​លើ​កាំបិតខ្វែវ​មុត​ដេរ​​​ច្រើន​​​ថ្នេរ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/23  Category:ក្នុងស្រុក