​របា​រកាត់​ទទឹង​ផ្លូវ​​​ដំឡើងរួចនឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​រាត្រីនេះ ដើម្បី​អបអរ​ឆ្នាំ​ថ្មី ​ឆ្នាំ​សកល​២០១៦​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​ដើម្បី​​អបអរសាទរ​ឆ្នាំ​ថ្មី ​ឆ្នាំ​សកល២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​រ​បារ​កាត់​ទទឹង​ថ្នល់​ចំនួន៤​កន្លែង ​​កាល​ពី​​ថ្ងៃ​ទី​២២ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​របា​រចំនួន៣​កន្លែង​ត្រូវ​បាន​​ដំឡើង​​រួច ​នឹង​ដាក់​ឱ្យ​​ដំណើរការ​ចាប់ពី​រាត្រី​នេះ​តទៅ​ ។​
ទីតាំង​ចំនួន៣​កន្លែង ដាក់ឱ្យ​​ដំណើរការ​រួម​មាន ៖
១-​មហាវិថី​ព្រះ​នរោត្តម​ ​មុខ​នាឡិកា​វត្ត​ភ្នំ​ ។
២-​មហាវិថី​ព្រះ​នរោត្តម​ ខាង​ជើង​វិមាន​ឯករាជ្យ​ ។
៣-​តិ​រិ​វិ​ថី​ស៊ីសុវត្ថិ​ព្រះ​គ​ន្ល​ង់​ ៕