ខណៈនេះ ​ក្រុមអ្នកបើកបររថយន្តដឹកដី​កំពុងតវ៉ា​បិទកំណាត់ផ្លូវជាតិ​លេខ៣​និងផ្លូវមួយចំនួន​ទៀតក្នុងខណ្ឌដង្កោ

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​ក្រុមអ្នកបើកបររថយន្ត​ដឹកដីបានផ្ទុះការតវ៉ាជាថ្មី ​ដោយបិទ​កំណាត់ផ្លូវជាតិ​លេខ៣ត្រង់ចំណុច​ភូមិព្រៃព្រីងខាងត្បូងទល់មុខភូមិក្រំាងដូនទៃ​ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​និងកំណាត់ផ្លូវលេខ២១៧ ​ចំណុច​រង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ​និងនៅម្តុំស្ពានព្រែកជ្រៃ ​សង្កាត់ស្ពានថ្ម ​ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា​ ការតវ៉ារហូតឈាន​ដល់ការបិទកំណាត់ផ្លូវមួយចំនួនខាងលើនេះ ​ដើម្បីទាមទារសុំចូលបង់ពន្ឋ​និងសុំកុំឲ្យកែចង្កូត​រថយន្តពីស្តំាទៅឆ្វេង ៕