ណាហ្គាវើល នឹង​ត​កុង​ត្រា​​ដល់​​លោក មាស ចាន់ណា យ៉ាង​តិច​ពីរ​ឆ្នាំ​ទៀត​

ណាហ្គាវើល នឹង​ត​កុង​ត្រា​​ដល់​​លោក មាស ចាន់ណា យ៉ាង​តិច​ពីរ​ឆ្នាំ​ទៀត​

ក្លិប​បាល់​ទាត់​ណាហ្គាវើល នឹង​ត​កុង​ត្រា​ថ្មី​ជួន​លោក​​ មាស ចាន់ណា ​ធ្វើ​ជា​គ្រូ​បង្គោល​​ក្លិប​យ៉ាង​​តិច​ចំនួន២ ឆ្នាំ​ទៀត​​គិត​ចាប់​ពី​លីក​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​​​២០១៦ ​តទៅ។

 ណាហ្គាវើល នឹង​ត​កុង​ត្រា​​ដល់​​លោក មាស ចាន់ណា យ៉ាង​តិច​ពីរ​ឆ្នាំ​ទៀត​លោក មាស ចាន់ណា

 

​​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​ណាហ្គាវើល​លោក ឡាំ ទីនី បាន​ឲ្យ​​ដឹង​ថា ​ការ​ចុះ​កិច្ច​សន្យា​រវាង​ក្លិប​ណាហ្គាវើល និង​​លោក មាស ចាន់​ណា ​​នឹង​​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ។ ​ការ​ចុះ​តុង​ត្រា​នេះ​​​ផ្ដល់​ជួន​យ៉ាង​តិច​ចំនួន ២​ឆ្នាំ​​ ដើម្បី​​ដឹក​នាំ​ក្លិប​ឲ្យ​ទទួល​​បាន​ជោគជ័យ​​សម្រាប់​រដូវ​កាល​ថ្មី។

 

​អ្នក​ចាត់​ការ​​រូប​នេះ​​បន្ត​ថា បាន​ជា​លោក​យល់​ព្រម​បន្ត​កុង​ត្រា​​ឲ្យ​​គ្រូ​បង្វឹក​រូប​នេះ​ដោយ​សា​មើល​ឃើញ​ថា​​ ​លោក មាស ចាន់​ណា ប្រឹងប្រែង​ដឹក​នាំ​ក្រុម​ទាំង​ក្នុង​ពេល​​ហ្វឹកហាត់​ និង​សកម្មភាព​ប្រកួត​លើ​ទីលាន។ ​​ចំណែក​គ្រូ​បង្វឹក​ដែល​ជួយ​ឲ្យ​ណាហ្គា​ទទួល​បាន​ជើង​ឯក​រង​ទាំង​លីក​កំពូល​​កម្ពុជា និង​ Hun Sen Cup ២០១៥ ​រូប​នេះ​វិញ​​​​ធ្លាប់​បាន​ប្រាប់​ Sabay ថា ​លោក​មិន​ចាក​ចេញ​ពី​ណាហ្គា​ឡើយ ​លុះត្រាតែ​ក្លិប​មួយ​នេះ​លែង​ត្រូវ​ការ​​​កម្រិត​សមត្ថភាព​របស់​លោក​។

 

​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​លោក មាស ចាន់​ណា បាន​បង្ហើប​ប្រាប់​​ទៀត​ថា ក្នុង​ឆ្នាំ​២០១៦ នេះ​លោក​មាន​គោល​ដៅ​ចង់​បាន​កីឡាករ​កម្ពុជា​មួយ​រូប​ដែល​កំពុង​ឡើង​ជើង​​ខ្លាំង​​ក្លាយ​មក​ជា​កូន​ក្រុម​របស់​លោក។ ​​ជា​មួយ​គ្នា​នេះ​​លោក​ ឡាំ ទី​នី​ ក៏​យល់​ព្រម​សំណើ​របស់​លោក​នេះ​ដែរ ប៉ុន្តែ​ឈ្មោះ​កីឡាករ​រូប​ណា​នោះ​លោក​មិន​បាន​បញ្ជាក់​ឡើយ ពី​ព្រោះ​កីឡាករ និង​ក្លិប​មិន​ទាន់​បាន​ចរចា​គ្នា​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​