Soccer League រក​ឃើញ ២​ក្រុម​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ

Soccer League រក​ឃើញ ២​ក្រុម​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ

​ពាន​រង្វាន់ Soccer League ​ឆ្នាំ​២០១៥ បាន​រក​ឃើញ ២​ក្រុម​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី និង​ក្រុម​អាណាចក្រ​បៃតង ដែល​ត្រូវ​ប្រកួត​លើក​ពាន​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ខាង​មុខ។

 

Soccer League រក​ឃើញ ២​ក្រុម​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ

 

កាល​ពី​ថ្ងៃ​ទី២១ ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី​ បាន​យក​ឈ្នះ​ក្រុម យុវជន ក.១២ ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន។ ចំណែក​ក្រុម​អាណាចក្រ​បៃតង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​សម្ព័ន្ធ​ គ.ស.ន.ប.ក ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៧-៨ បន្ទាប់​ពី​បញ្ចប់​លទ្ធផល ១-១ កាល​ពី​រសៀល​ម្សិលមិញ។

 

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី និង​ក្រុម​អាណាចក្រ​បៃតង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​ខាង​មុខ​លើ​ទីលាន​កីឡដ្ឋាន​ជាតិ។ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០​លាន​រៀល ក្រុម​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់ ៧​លាន​រៀល ឯ​ក្រុម​លេខ​៣ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥​លាន​រៀល។

 

Soccer League រក​ឃើញ ២​ក្រុម​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ
ក្រុម​អាណាចក្រ​បៃតង

 

Soccer League រក​ឃើញ ២​ក្រុម​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ
ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី​

 

អត្ថបទ៖ គង់ វិសាល

រូបភាព៖ UYFC Soccer League