ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល (Miss Universe 2015) ​បាន​បញ្ចប់​​ទៅ​ហើយ​​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​បវរកញ្ញា​ហ្វីលីពីន​ទទួល​បាន​ជយ​លាភី​លេខ​១។ ​ប៉ុន្តែ​ប្រិយ​មិត្ត​មាន​ដឹង​​ទេ​ថា ​តើ​កីឡាករ​បាល់ទាត់​ណា​ខ្លះ មាន​ប្រពន្ធ​ឬ​មិត្ត​ស្រី ​ធ្លាប់​ជា​បវរកញ្ញា? ចង់​ដឹង​ច្បាស់ សូម​ទស្សនា​ខាង​ក្រោម៖

 

១. MIKEL ARTETA (Arsenal) & LORENA BERNAL

 

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

នាង​ Bernal​ ធ្លាប់​ឈ្នះ​ជយលាភី​បវរកញ្ញា​អេស្ប៉ាញ​​លេខ​១ ​កាល​វ័យ​១៧​ឆ្នាំ​នៅ​ឆ្នាំ​១៩៩៩។ ​Bernal បាន​រៀបការ​ជាមួយ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ​ Arteta ​នៅ​ឆ្នាំ​២០១០។

 

២. TOMAS ROSICKY (Arsenal) & RADKA KOCUROVA 

 

 ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

នាង​ Kocurova​ ធ្លាប់​​ជា​បវរកញ្ញា​សាធារណរដ្ឋឆេក​​លេខ​២ ​កាល​ឆ្នាំ​២០០២។ Kocurova បាន​រៀបការ​ជាមួយ​​ខ្សែ​បម្រើ​កាំភ្លើង​ធំ Rosicky នៅ​ឆ្នាំ​២០១៤។

 

៣. AMIE O’HARA (Fulham) & DANIELLE LLOYD​

 

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

Lloyd ធ្លាប់​ឈ្នះ​ជយលាភី​បវរកញ្ញា​អង់គ្លេស​​​លេខ​១ កាល​ឆ្នាំ​២០០៤ និង​ធ្លាប់​ប្រកួត​ប្រជែង​បវរកញ្ញា​ចក្រវាល​ផង​ដែរ។ នាង​បាន​រៀបការ​ជាមួយ​ ​ខ្សែ​បម្រើ​ក្រុម​ Fulham (O’Hara) នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​អ្នក​ទាំង​២ បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០១៤​វិញ។

 

៤. JERMAIN DEFOE (Sunderland) & IMOGEN THOMAS

 

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

Thomas ​ធ្លាប់​ឈ្នះ​ជយលាភី​បវរកញ្ញា​វែល​​​​លេខ​១ កាល​ឆ្នាំ​២០០៣ និង​ធ្លាប់​ប្រកួត​ប្រជែង​បវរកញ្ញា​ចក្រវាល​ផង​ដែរ។ ​នាង​ធ្លាប់​ជា​មិត្ត​ស្រី​របស់​ខ្សែ​ប្រយុទ្ធ​​ក្រុម​ឆ្មា​ខ្មៅ Jermain Defoe។

 

៥. GIANLUIGI BUFFON (Juventus) & ALENA SEREDOVA

 

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

​Seredova ធ្លាប់​ជា​បវរកញ្ញា​សាធារណរដ្ឋឆេក​​លេខ​២​ កាល​ឆ្នាំ​១៩៩៨ និង​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​បវរកញ្ញា​ចក្រវាល​ម្ដង។ ​នាង​បាន​ស្រលាញ់​គ្នា​ជាមួយ​អ្នកចាំទី​​ដៃ​ស្អិត​ក្រុម​សេះ​បង្កង់​ Buffon ​កាល​ឆ្នាំ​២០០៥ និង​រៀបការ​កាល​ឆ្នាំ ២០១១ តែ​បែក​គ្នា​នៅ​ឆ្នាំ​២០១៤​វិញ។

 

៦. GYLFI SIGURDSSON (Swansea City) & ALECANDREA IVARSDOTTIR

 

ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ មាន​ប្រពន្ធ​​ ឬ​មិត្ត​ស្រី​ ជា​បវរកញ្ញា?

 

​Ivarsdottir ​ធ្លាប់​​​ជា​ជយលាភី​បវរកញ្ញា​​អៀរឡង់​លេខ​១ កាល​ឆ្នាំ​២០០៨ ​និង​​ធ្លាប់​ជា​បវរកញ្ញា​​ចក្រវាល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នៅ​ឆ្នាំ​នោះ​ដែរ។ នាង​ជា​មិត្ត​ស្រី​របស់​ខ្សែ​បម្រើ​ក្រុម​ក្ងាន​ស Sigurdsson តាំង​ពី​ 2010 World Cup នៅ​ប្រេស៊ីល៕

 

-ចុចអាន៖ Abramovic​ ព្រម​ឲ្យ​ Pep​ គ្រប់​យ៉ាង​ឲ្យ​តែ​សុខចិត្ត​មក​ដឹកនាំ​ Chelsea

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal