ចង់បាន​ផ្ទៃមុខ​ម៉ដ្ឋ​រលោង គ្មាន​មុន ​អត់បញ្ហា!

មុន​ក្បាលខ្មៅតែងតែកើតមាន​ឡើង​នៅពេល​ដែលរន្ធញើសកកស្ទះ, ស្បែកមានជាតិខ្លាញ់ច្រើន​, ភាព​កខ្វក់ និងកោសិកាងាប់ៗច្រើនពេក។ ប្រសិនមិនបាន​សម្អាតឲ្យបាន​ត្រឹម​ត្រូវទេ ​មុននឹងកើតមានពេញផ្ទៃមុខ។ ដូច្នេះ អ្នកត្រូវ​តែធ្វើការសម្អាត​វា​ឲ្យបាន​ទៀងទាត់រាល់ថ្ងៃ។
 
ចង់បាន​ផ្ទៃមុខ​ម៉ដ្ឋ​រលោង គ្មាន​មុន ​អត់បញ្ហា!
ការណែនាំ៖
- ដំបូងត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នក​ឲ្យបាន​ហ្មត់ចត់។
- ដាំទឹក ២០០មីលីលីត្រឲ្យពុះ រួចបន្ថែម​ផ្កា chamomile ស្ងួត កន្លះស្លាបព្រា។
- ដាក់ឆ្នាំងនៅលើតុ រួចឱនក្បាល​ចុះយក​កន្សែងគ្របឲ្យជិតដើម្បី​ស្រូបយកចំហាយ​ដែល​ចេញមក។
- ស្ទីមមុខរបសអ្នកឲ្យបាន ៥ ទៅ ៧នាទី។
- បន្ទាប់ពីស្ទីមមុខរួច លាយក្រែមទឹកដោះគោ ២ស្លាបព្រាបាយ​ជាមួយនឹង​ម្សៅដុតនំ Baking soda កន្លះស្លាបព្រាកាហ្វេ។ អនុវត្តល្បាយនៅ​​លើផ្ទៃមុខរបស់អ្នក ជៀសវាងតែ​ជុំវិញ​ភ្នែក និងបបូរមាត់។ 
- យកច្រាសដុសធ្មេញ​ទន់បំផុត ត្រាំក្នុងទឹកក្តៅ។ បន្ទាប់មក​សម្អាតនៅលើផ្ទៃមុខរបស់អ្នក​ថ្នមៗ ជាពិសេសតំបន់ជុំវិញ​ច្រមុះ និងថ្ងាស។
- លាង​មុខរបស់អ្នក​ជាមួយនឹងទឹកត្រជាក់
ក្រោយ​ពី​អនុវត្តចប់​ អ្នក​នឹងឃើញ​ផ្ទៃមុខ​មាន​ភាព​ខុសប្លែកជាងមុន ទន់រលាង និងស្នាម​ខ្មៅៗចាប់ផ្តើម​រលុប​បន្តិចម្តងៗ៕
ដោយ៖ Senghong
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់បាន​ផ្ទៃមុខ​ម៉ដ្ឋ​រលោង គ្មាន​មុន ​អត់បញ្ហា!
    • ចង់បាន​ផ្ទៃមុខ​ម៉ដ្ឋ​រលោង គ្មាន​មុន ​អត់បញ្ហា!已关闭评论
    • 78 views
    • Hide Sidebar
      A+
    Publish on:2015/12/23  Category:សុខភាព