ហេតុអ្វីបានជាគូរស្នេហ៍ចូលចិត្តនាំគ្នា​ចូលផ្ទះសំណាក់?

តើអ្នកដឹងទេ​ថា ហេតុអ្វីបាន​ជាគូស្វាមីភរិយា​ភាគច្រើនមានអារម្មណ៍​ចូលចិត្ត​ការរួមភេទ​នៅ​ក្នុង​បន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់? ការស្រាវជ្រាវមួយ​បាបបង្ហាញ​ថា ការរួមភេទ​នៅក្នុង​បន្ទប់ផ្ទះសំណាក់ ឬ​សណ្ឋាគារ គឺជាកន្លែង​មួយ​ដែលអាច​ឲ្យពួកគេ​បញ្ចេញ​ថាមពលបាន​ខ្លាំង និង​មានអារម្មណ៍ស្កប់ចិត្ត​នៅពេល​រួមភេទ។ ការ​សិក្សាស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ទៅលើ​មនុស្សជាង ២០០០ នាក់​មកពីបណ្ដា​ប្រទេសនានា ហើយភាគច្រើន​ពួកគេបាន​និយាយថា ពួកគពិត​ជារីករាយ និងចូលចិត្ត​ការរួមភេទ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ឬសណ្ឋាគារ​ខ្លាំង​ណាស់។
 
ហេតុអ្វីបានជាគូរស្នេហ៍ចូលចិត្តនាំគ្នា​ចូលផ្ទះសំណាក់?
ដូចគ្នានេះ​ផងដែរ មានរឿង​ការពិតមួយ​ផ្សេងទៀត​ដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានប្រាប់​ដោយអ្នក​ចូលរួមទាំង​នោះថា ការរួមភេទ​នៅក្នុង​បន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ អាចជួយ​ឲ្យ​ពួកគេមាន​អារម្មណ៍ស្កប់ស្កល់ និងបាន​រយៈពេលយូរ​ជាងធម្មតា។ ភាគច្រើន​នៃអ្នក​ដែលបាន​ចូលរួមយល់​ស្របថា កន្លែង​ដែល​បិទជិត និង​មាន​សុវត្តិភាព គឺពិតជា​ធ្វើឲ្យពួកគេ​ទទួល​បានអារម្មណ៍​ល្អប្រសើរជាង​មុន។
ជាការពិត ការរួមភេទនៅ​ក្នុងកន្លែង​ដែលមានស្ថានភាពខុសៗ​គ្នាវាពិតជា​ធ្វើឲ្យ​ជីវិតស្នេហាចំពោះគូស្វាមីភរិយា​ទទួលបាន​នូវអារម្មណ៍​អណ្ដែតអណ្ដូង, ការរំជួលចិត្ត ឬស្រើប​ស្រាល​ ពេល​ជីវិតផ្លូវចាប់ផ្តើម​ដំណើរការ​។ ការសិក្សានេះបាន​បង្ហាញថា សម្រាប់គូស្វាមីភរិយា​ដែលចូលចិត្ត​ការរួមភេទ​នៅកន្លែងផ្សេងគ្នាមួយ​ផ្សេងទៀត វាពិតជា​ធ្វើឲ្យគូស្នេហ៍​ទទួលបាន​ភាពស្រណុកសុខ​ស្រួលជាង​ការរួមភេទ​នៅក្នុង​ផ្ទះរបស់ខ្លួន។
ជាមួយគ្នានេះ​ផងដែរ ជាញឹកញាប់​ពួកគេបាន​និយាយថា ការរួមភេទ​នៅក្នុង​បន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារអាច​ជួយបង្កើន​ថាមពលបាន​ច្រើនដល់​ពួកគេ។ ហើយភាគ​ច្រើន​ដៃគូរួមភេទ​ទាំងអស់​អាចសម្ដែង​កាយវិការ​បានល្អប្រសើរ​ជាងមុន ដើម្បីផ្ដល់​នូវសេចក្ដីសុខ​ស្រណុកសុខស្រួលដល់​ដៃគូរបស់​ពួកគេ។ បរិយាការ, គុណភាព​គ្រែ និងបរិយាកាស​ទូទៅ​នៅក្នុង​បន្ទប់ គឺជាកត្តាសំខាន់​បំផុត និងមានតួនាទី​ក្នុងការជម្រុញ​អារម្មណ៍​ផ្លូវភេទ​របស់ពួកគេឲ្យ​មាន​ភាពប្រសើរឡើងខុស​ពីធម្មតា។
ដូច្នេះការ​សិក្សាចុងក្រោយ​នេះ​បានអះអាងថា គូស្នេហ៍គួរ​តែព្យាយាម​ប្តូរទី​កន្លែង​ប្លែក​ៗខ្លះអាចជួយបង្កើន​គុណភាព​នៃដំណើរជីវិតផ្លូវភេទ​របស់ពួក​គេកាន់តែ​ប្រសើរ។ ដូចគ្នានេះ​ផង​ដែរ បរិយាកាសតំបន់​នៅជុំវិញ នឹង​គ្រែគេង​ ​ដើរតួនាទីយ៉ាង​សំខាន់ក្នុងការ​បំពេញសេចក្តីសុខ​ផ្នែកអារម្មណ៍របស់​របស់គូស្នេហ៍​ផងដែរ៕
ដោយ៖ Brugn
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!