ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?

​មុននេះ​បន្តិច​មាន​ព័ត៌មាន​ថា ជំនួញ​គ្រឿងសម្អាង​របស់​តារា​សម្តែង និង ​ពិធី​ការិនី សុខ សោ​ម៉ា​វ​ត្តី កាក់កប​ខ្លាំង រហូត​នាង​មាន​គម្រោង​បើក​ជា​ក្រុមហ៊ុន​មួយ ដោយ​លក់​ទាំង​គ្រឿងសម្អាង និង រថយន្ត​បន្ថែមទៀត ។ ស្រាប់តែ​នៅពេលនេះ​គម្រោង​បើក​ក្រុមហ៊ុន​របស់​នាង មិនទាន់​បានចេញ​ជា​រូបរាង​ផង ស្រាប់តែ​តារា​ស្រី​រូបនេះ​ប្រាប់ថា ការរៀបចំ​បើក​ក្រុមហ៊ុន​នោះ បាន​ផ្អាក​មួយរយៈ​សិន ហើយ​នាង​ក៏បាន​ផ្ទេរ​មុខ​ជំនួញ​ខាងលើនេះ​ឱ្យទៅ​ប្អូនស្រី​របស់​នាងជា​អ្នកកាន់កាប់ ព្រោះ​នាង​ជាប់រវល់​ការងារ​សិល្បៈ​គ្មាន​ពេលទំនេរ ។​

ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?

ទោះជា សុខ សោមា​វ​ត្តី មានឈ្មោះ​ជាតា​រាមា​ន​ប្តី និង មានកូន​ស្រី​ម្នាក់​យ៉ាងណាក្តី ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការវិលត្រឡប់​មកកាន់​វិថី​សិល្បៈ តារា​ស្រី​រូបនេះ នៅតែ​ដណ្តើមបាន​ទីផ្សារ​ថត​ខ្សែភាពយន្ត​កាន់តែខ្លាំង​ជាង​នាង​នៅ​ក្រមុំ​ទៅទៀត​។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ នេះ សុខ សោមា​វ​ត្តី បាន​ប្រាប់ថា នាង​ថត​ខ្សែភាពយន្ត​ភាគ និង​ដុំ​បាន​ជិត​ដប់​រឿង​មាន ដូចជា​រឿង “​អ្នក​មេម៉ាយ​មាន​លាភ BIG និង​ខ្មោច​អ្នកធំ សិស្ស​ប្អូន ភូមិ​អត់​មនុស្ស អ្នកនាង​ម្ចាស់​ឡឺ​កឺ រួមជាមួយ​រឿង​ពីរ​បី​ផ្សេ​ទៀត ហើយ​ខ្សែភាពយន្ត​ខាងលើនេះ នាង​ក៏​ទទួលបាន​តំណែង​ជា​តួឯក​គ្រប់​រឿង​ផងដែរ​។​

ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?

ក្រៅពី​បង្ហាញឱ្យឃើញ​ភាពជោគជ័យ​នឹង​អាជីព​សិល្បៈ សុខ សោ​ម៉ា​វ​ត្តី ក៏​កំពុង​កាក់កប​នឹង​មុខ​ជំនួញ​គ្រឿងសម្អាង​លក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ ព្រោះតែ​មុននេះ​បន្តិច តារា​សម្តែង​កូន​មួយរូប​នេះ បាន​បង្ហើប​ប្រាប់ថា នាង​គ្រោង​ពង្រីក​មុខ​ជំនួញ​នេះ ឲ្យ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជា​លក្ខណៈ​ក្រុមហ៊ុន ដែល​ត្រូវ​ចំណាយ​ទុន​ជាច្រើន​ម៉ឺន​ដុល្លារ ព្រោះ​ការបោះ​ទុនវិនិយោគ​នេះ នាង​ក៏មាន​គម្រោង​ទិញ​លក់​រថយន្ត​ថែម​ទៀតផង​។

ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?

​ទោះជា​យ៉ាងណា មកដល់ពេលនេះ​គម្រោង​បើក​ក្រុមហ៊ុន​របស់ សុខ សោ​ម៉ា​វ​ត្តី នៅ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ ហើយ​ពេល​ផ្តល់​បទ​សម្ភាស​ជាថ្មី​ជាមួយ​« ប្រជាប្រិយ​” សុខ សោមា​វ​ត្តី បែរជា​ប្រាប់ថា គម្រោង​ពង្រីក​មុខ​ជំនួញ​ឲ្យ​ទៅជា​លក្ខណៈ​ក្រុមហ៊ុន​នោះ គឺ​នាង​មិនទាន់​ធ្វើទៅ​រួច​ទេ ព្រោះ នាង​ជាប់រវល់​នឹង​ការងារ​សិល្បៈ គ្មាន​ពេល​ទៅ​រៀបចំ និង​គ្រប់​គ្រង់​ផ្ទាល់ សូម្បីតែ​ការ​គ្រប់​គ្រង់​លើ​ការលក់​គ្រឿងសម្អាង នៅពេលនេះ នាង​ក៏បាន​ផ្ទេរ​ទៅឱ្យ​ប្អូនស្រី​ជា​អ្នកគ្រប់គ្រង​ជំនួស​មួយរយៈ​សិន​ផងដែរ​។

ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?

សុខ សោ​ម៉ា​វ​ត្តី បាន​បន្តទៀតថា ពេលនេះ នាង​កំពុង​ជាប់​ថត​ភាពយន្ត​ពីរ​រឿង​ក្នុងពេល​តែមួយ ហើយក៏​ដល់​រដូវ​ការងារ​ធ្វើជា​ពិធី​ការិនី ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​តាម​ខេត្ត ក៏​ចូល​មកដល់​ដែរ ព្រោះ​នៅ​ឆ្នាំនេះ​នាង​បាន​កុងត្រា​ធ្វើជា​ពិធី​ការិនី​ឱ្យ​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ ដែលមាន​ចំនួន​៧០​សូរ នឹងត្រូវ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​នេះ​ទៅហើយ​។ ក្រៅពីនេះ នាង​ក៏​នៅមាន​ការងារ​ទូរ​សទ​ស្សន៍ និង​ធ្វើជា​ពិធី​ការិនី នៅតាម​កម្ម​វី​ធី​តូចៗ​ជាច្រើន​ទៀត ម្លោះ​ហើយ​នាង​ក៏​សុខចិត្ត​ធីប​ទុក​គម្រោង​រកស៊ី​មួយរយៈ​សិន ចាំ​ដល់​រដូវ​ស្បើយ​ការងារ​សិល្បៈ​បន្តិច​ទើប​នាង​វិល​មក​គិត​គួរ​ការងារ​ជំនួញ​នេះ​ជាថ្មី​។​នាង​បាន​បញ្ជាក់ថា នាង​មិន​បោះបង់​ផែនការ​រកស៊ី​នេះឡើយ​៕​ចន្ថា​

ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?ហេតុអ្វី សុខ សោមា​វ​ត្តី បោះបង់​មុខ​ជំនួញ ?