ការ​វាយ​ប្រហាររបស់​រុស្ស៊ី​លើ​ស៊ីរី សម្លាប់​ជន​ស៊ីវិល​២០០​នាក់​

ការ​វាយ​ប្រហាររបស់​រុស្ស៊ី​លើ​ស៊ីរី សម្លាប់​ជន​ស៊ីវិល​២០០​នាក់​

ជន​ស៊ីវិល​យ៉ាង​តិច​​២០០​នាក់​​​​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​​​វាយ​ប្រហារ​​ផ្លូវ​អាកាស​របស់​យន្តហោះ​​​​រុស្ស៊ី​​​ក្នុង​ប្រទេស​ស៊ីរី។ នេះ​បើ​​យោង​​តាម​​របាយការណ៍​​អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែល​​​​ស្រង់​សម្ដី​ពី​សាក្សី​ និង​សកម្មជន។

 

ការ​វាយ​ប្រហាររបស់​រុស្ស៊ី​លើ​ស៊ីរី សម្លាប់​ជន​ស៊ីវិល​២០០​នាក់​
 

តាម​របាយ​ការណ៍​ខាង​​លើ​ បាន​បង្ហាញ​​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​វាយ​ប្រហារ​ចំនួន​២៥​​របស់​រុស្ស៊ី​ក្នុង​តំបន់​ចំនួន​៥ បាន​កើត​​ឡើង​ អំឡុង​ថ្ងៃ​​ទី​៣០ កញ្ញា ដល់ ២៩ វិច្ឆិកា ២០១៥។ របាយការណ៍​ដដែល​ក៏​បង្ហាញ​ថា​ នោះ​ជា​​​ការ​​បរាជ័យ​របស់​ប្រទេស​រុស្ស៊ី​​​ ដែល​មិន​អាច​គោរព​​ច្បាប់​​ក្រម​សីលធម៌​​មនុស្ស​អន្តរជាតិ។

 

យ៉ាង​ណា​ក្ដី​ ទី​ក្រុងមូស្គូ បាន​​បដិសេធ​ចោល​ចំពោះ​ការ​បង្ក​ឲ្យ​ជន​ស៊ីវិល​​ស៊ីរី​ស្លាប់។ ប្រទេស​​រុស្ស៊ី​​​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​​វាយ​ប្រហារ​​តាម​ផ្លូវ​អាកាស​​​ទៅ​លើ​ក្រុម​​​ជ្រុល​និយម ISIS និង​​ក្រុម​​ភេរវកម្ម​​ដទៃ​ទៀត​កាល​ពី​ថ្ងៃ​ ៣០ កញ្ញា​ ដោយ​​​សំអាង​​លើ​ហេតុ​ផល​ថា​​ជា​​ការ​ស្នើ​​សុំ​ពី​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ៕

 

ការ​វាយ​ប្រហាររបស់​រុស្ស៊ី​លើ​ស៊ីរី សម្លាប់​ជន​ស៊ីវិល​២០០​នាក់​
 

ការ​វាយ​ប្រហាររបស់​រុស្ស៊ី​លើ​ស៊ីរី សម្លាប់​ជន​ស៊ីវិល​២០០​នាក់​
 

ចុចអាន៖ នៅ​រុស្សី​​ ចត​ឡាន​អត់​សណ្ដាប់​ធ្នាប់​លទ្ធផល​គឺ​បែប​នេះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​