គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ


គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ

ភាព​ខ្ជិល​​អាច​កើត​មាន​ឡើង​​​​​គ្រប់​ពេល នៅ​ពេល​អ្នក​​មាន​អារម្មណ៍​​​ថា​​មាន​កិច្ច​ការងារ​ច្រើន​ត្រូវ​ធ្វើ​ ឬអារម្មណ៍​​ស្មុគ​ស្មាញ​គិត​អ្វី​មិន​ចេញ។ អារម្មណ៍​ខ្ជិល​អាច​កើត​មាន​ឡើង​ មិន​ថា​ការ​សិក្សា​ ឬ ​​ក្នុង​ម៉ោង​បំពេញ​ការងារ​នោះ​ទេ។ វា​អាច​ជា​បញ្ហា​មួយ​ និង​ក្លាយ​ជា​ទម្លាប់​ខ្ជិល បណ្ដាល​ឲ្យ​​គុណភាព​ ការ​សិក្សា​ឬ​ការងារ​ធ្លាក់​ចុះ។ ​មាន​​វិធី​មួយ​ចំនួន​អាច​ដោះ​ស្រាយ​ជម្នះ​លើ​បញ្ហា​នោះ​បាន។​​

 

គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ

 
១. រក​មូលហេតុ​នៃ​ភាព​ខ្ជិល

 
មាន​កត្តា​ជា​ច្រើន​​បណ្ដាល​ឲ្យ​អ្នក​ខ្ជិល ភាព​នឿយ​ហត់​អស់​កម្លាំង ភាព​ភ័យ​ខ្លាច ការ​បាក់​ទឹក​ចិត្ត និង​អារម្មណ៍​​ស្មុគ​គិត​អ្វី​មិន​ចេញ ទាំង​នេះ​​អាច​​ជា​ដើម​ហេតុ​បង្ក​ឲ្យ​អ្នក​ខ្ជិល។ ដឹង​ពី​​មូល​ហេតុ​​បង្ក​​ឲ្យ​មាន​ភាព​​ខ្ជិល អ្នក​​នឹង​អាច​មាន​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​​បាន។​​​
 

២ . ធ្វើ​ការងារ​​ជា​ជំហាន​ៗ
 

មនុស្ស​ជា​ច្រើន​តែង​មាន​អារម្មណ៍​​ខ្ជិល​ ​និង​​ហត់​នឿយ ពេល​​​ឃើញ​កិច្ច​ការងារ​ត្រូវ​ធ្វើ​មាន​ច្រើន។ ឯកសារ​ត្រូវ​ធ្វើ​ច្រើន បេសកកម្ម​​​នៅ​ក្រៅ…​ អាច​ជា​ភាព​ស្មុគស្មាញ​បណ្ដាល​ឲ្យ​អ្នក​ខ្ជិល។ ផ្ទុយ​ទៅ​វិញ​ ការ​តាំង​ចិត្ត ធ្វើ​កិច្ចការ​លំបាក​ៗ​ទាំង​នោះ​ ពី​សំខាន់​ៗ​មុន ធ្វើ​តាម​​លំដាប់​លំដោយ ពេល​នោះ​​អារម្មណ៍​នៃ​ភាព​ខ្ជិល​ច្រអូស​​នឹង​រសាយ​​​​ទៅ​បាត់​បន្តិច​ម្ដង​ៗ ដែល​ជា​វិធី​ដោះ​ស្រាយ​មួយ​បាន។
 

៣. សម្រាក និង​ហាត់​ប្រាណ​​​

 
ក្នុង​ករណី​ខ្លះ ភាព​ខ្ជិល​​​គឺ​កើត​ដោយ​សារ​ ភាព​នឿយ​ហត់ និង​ខ្សោយ​កម្លាំង។ ជា​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​​អ្នក​អាច​សុំ​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់​គ្រង ដើម្បី​សម្រាក ឬ​ទៅ​​លំហែ​ខាង​ក្រៅ​​មួយ​ភ្លែត ស្ដាប់​ចម្រៀង ហាត់​ប្រាណ អ្នក​​អាច​មាន​អារម្មណ៍​ស្រស់​ថ្លា​​​ឡើង​វិញ​​សម្រាប់​បំពេញ​ការងារ ហើយ​​ភាព​នឿយ​ហត់​ខ្ជិល​ច្រអូស​ក៏​អាច​រសាយ​បាត់​អស់។
 

គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ
 

 
៤. ការ​លើក​ទឹក​ចិត្ត​​​

 
ពិត​ណាស់​ ភាព​ខ្ជិល​​ច្រអូស​ក្នុង​ការងារ​ក៏​បណ្ដាល​មក​ពី​​ការ​ខ្វះ​​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ជា​មួយ​​បញ្ហា​នេះ​ អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង គិត​អំពី​​សារសំខាន់​នៃ​គោល​ដៅ​របស់​អ្នក អ្វី​ដែល​នឹង​អាច​កើត​ឡើង និង​ភាព​ជោគ​ជ័យ​របស់​អ្នក​នា​ពេល​អនាគត។
 

៥. គិត​អំពី​សារប្រយោជន៍

 
​​អារម្មណ៍​គិត​ពី​ភាព​លំបាក​ ស្មុគ​​ស្មាញ​​​នឹង​នាំ​ឲ្យ​​អ្នក​មាន​អារម្មណ៍​ខ្ជិល​ធ្វើ​ការ​កាន់​តែ​ខ្លាំង។ ផ្ទុយ​ទៅ​វិញ​ ការ​គិត​អំពី​ប្រយោជន៍​នៃ​ការងារ​ សម្មាធិ​ តាំង​អារម្មណ៍​​ផ្ដោត​លើ​ការងារ នោះ​​អារម្មណ៍​ខ្ជិល​ច្រអូស​របស់​អ្នក​នឹង​បាត់បង់។
 

៦. ផ្ដោត​លើ​កិច្ចការ​មួយ​ៗ កុំ​គិត​បញ្ហា​ច្រើន​

 
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​នោះ​ ភាព​ខ្ជិល​នឹង​កើត​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ។ ព្យាយាម​ធ្វើ​ ផ្ដោត​សំខាន់​លើ​ការងារ​មួយៗ នោះ​អ្នក​នឹង​ជម្នះ​ខ្លួន​ឯង​​លើ​​ភាព​ខ្ជិល​បាន។
 

៧. ចៀស​វាង​ការ​ពន្យារពេល
 

រំលឹក​ខ្លួន​ឯង​ថា អ្នក​អាច​ធ្វើ​បាន​​ជា​និច្ច។ ហេតុ​អ្វី​ដែល​​មិន​អាច​ធ្វើ​វា​ក្នុង​ពេល​ឥលូវ​​បាន? តើ​គួរ​ទុក​វា​ជា​បញ្ហា​​ក្នុង​ចិត្ត​ទៀត​ឬ? ជម្នះ​អារម្មណ៍​ពន្យារពេល​កិច្ច​ការងារ នោះ​អ្នក​នឹង​ចាក​ឆ្ងាយ​ពី​ឬស​គល់​នៃ​ភាព​ខ្ជិល​ច្រអូស​​លើ​ការងារ។
 

៨. សម្លឹង​មើល​​ និង​រៀន​ពី​​​បុគ្គល​​ជោគជ័យ​ជុំ​វិញ​អ្នក​​​
 

ស្វែង​យល់​ពី​បុគ្គល​ជោគ​ជ័យ ក្នុង​ពិភព​លោក​ដែល​ពួក​​គេ​ទាំង​នោះ​ មិន​មាន​​ខ្ជិល​ច្រអូស​​ឡើយ​ក្នុង​កិច្ច​ការងារ​​របស់​ពួក​គេ។ អ្នក​អាច​​សម្លឹង​​​មើល​ការងារ​អ្នក​នៅ​ក្បែរ​ខ្លួន​អ្នក​​ក៏​បាន ទម្លាប់​ធ្វើ​ការងារ​របស់​បុគ្គលិក​ឆ្នើម​​លេច​ធ្លោ​ក្នុង​ក្រុមហ៊ុន​ អ្នក​គ្រប់​គ្រង​ ​ប្រធាន​ក្រុមហ៊ុន។ សកម្មភាព​នេះ​អាច​ក្លាយ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ទម្លាប់​ខ្ជិល​ក្នុង​ការងារ​បាន​៕
 

គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ
 

 
ចុចអាន៖ គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធភាព

ចុចអាន៖ ក្រោយ​​សម្ភាស​​​ការងារ​ចប់ គួរ​ផ្ញើ​អ៊ីមែល​អរគុណ​អ្នក​សម្ភាសន៍​​បែប​ណា?
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ successconsciousness, marcandangel​​