ប្រជាពលរដ្ឋ​សម្រុក ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១​ មក​រា​ ២០១៦​នេះ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ ប្រកាស​ច្បាប់​ចរាចរណ៍​ថ្មី​ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ សម្រុក​ទៅ​ប្រលង​យក​ប័ណ្ណបើកបរ ​យានយន្ត​គ្រប់​ប្រភេទ ​យ៉ាងច្រើន​កុះករ​ ខុស​ប្លែក​ពី​ធម្មតា ជា​ពិសេស​ចាប់ពី ​ថ្ងៃ​ទី​១ ​ធ្នូ​ រហូត​មក​ដល់​ពេល​នេះ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ទ្វេ​ដង ​បើ​ប្រៀបធៀប​ទៅ ​នឹង​ថ្ងៃ​ធម្មតា ​នា​ពេល​មុន​ៗ ។

លោក មាស ច​ន្ថា ប្រធាន​អង្គភាព​ ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ​ប្រជាពលរដ្ឋ​បាន​សម្រុក​ទៅ​ ប្រឡង​យក​ប័ណ្ណបើកបរ​ ទោចក្រយានយន្ត និង​ប័​ណ្ណ​បើកបរ​យានយន្ត ​យ៉ាងច្រើន​កុះករ ​ខុស​ប្លែក​ពី​ធម្មតា ដោយ​ពី​មុន​មាន​ត្រឹមតែ​ជាង​១០០​នាក់ ប៉ុន្តែ​ឥឡូវ​មាន​រហូត​ដល់​ទៅ​ ជិត​៣០០​នាក់ ​ក្នុង​មួយ​ថ្ងៃ នេះ​ជា​ចំនួន​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ជាក់ស្តែង​នៅ​ព្រឹក​ ថ្ងៃ​ទី​២៣​ ធ្នូ​ស្អែក​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ​បាន​នាំ​គ្នា​ទៅ​ប្រលង ​ធ្វើ​ប័ណ្ណបើកបរ​រថយន្ត ​ចំនួន​២៩០​នាក់ កើន​ទ្វេ​ដង បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី ​គ្រោង​ចាប់ផ្តើម​អនុវត្តន៍​ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​នេះ ។

លោក មាស ច​ន្ថា បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥​នេះ អ្នក​ដែល​បាន​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ សម្រាប់​ប័ណ្ណបើកបរ​ម៉ូតូ មាន​ជិត​៧០០០​នាក់ និង​ប័ណ្ណបើកបរ​រថយន្ត​ មាន​​១១២.០៨៧​នាក់ ។ ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​ ក្នុង​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​បាន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ​សំបុត្រ​កំណើត ហើយ​មានការ​បញ្ជាក់ ​ពី​សាលាបង្រៀន​បើកបរ​ផង​ដែរ ៕

ប្រជាពលរដ្ឋ​សម្រុក ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១​ មក​រា​ ២០១៦​នេះ
ប្រជាពលរដ្ឋ​សម្រុក ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១​ មក​រា​ ២០១៦​នេះ
ប្រជាពលរដ្ឋ​សម្រុក ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១​ មក​រា​ ២០១៦​នេះ
ប្រជាពលរដ្ឋ​សម្រុក ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​ នៅ​ថ្ងៃ​ទី​១​ មក​រា​ ២០១៦​នេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត