Apple បដិសេធ​រូប​ emoji ​របស់​តារា​ត្រគាក​បាន​ Kim Kardashian​ ថា​វាយ​ដាច់​គេ​លើ​ App Store

Apple បដិសេធ​រូប​ emoji ​របស់​តារា​ត្រគាក​បាន​ Kim Kardashian​ ថា​វាយ​ដាច់​គេ​លើ​ App Store

រូបភាព​ Emoji ​របស់​តារា​ម៉ូដែល​អាមេរិក​ Kim Kardashian​ “Kimoji”​ ត្រូវ​បាន​នាង​អះអាង​ថា​ បាន​ឡើង​លើ​កំពូល​នៃ​ App Store ​ដោយ​មាន​គេ​ទាញ​យក​ទៅ​ប្រើ​ច្រើន​ជាង​គេ​បង្អស់​​ តែ​ខាង​​ Apple ​ថា​ ការ​អះអាង​នេះ​គឺ​ពុំ​ត្រឹម​ត្រូវ​នោះ​ទេ។ នេះ​បើ​យោង​តាម​​សារព័ត៌មាន​ Apple Insider។

 

Apple បដិសេធ​រូប​ emoji ​របស់​តារា​ត្រគាក​បាន​ Kim Kardashian​ ថា​វាយ​ដាច់​គេ​លើ​ App Store

 

 

App ​“Kimoji”​ គឺ​មាន​ទាំង​សំលៀកបំពាក់​ ដើមទ្រូង​ ត្រគាក​ ដង​ខ្លួន​ និង​អ្វី​ៗ​ជា​ច្រើន​ ដែល​យក​តាម​លំនាំ​តារា​ម៉ូដែល​ត្រគាក​បាន​ Kim Kardashian។ គេ​អាច​ Copy ​និង​ Paste ​យក​រូប​ទាំង​នោះ​​មក​ផ្ញើ​ជា​សារ​បាន។ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ក្រោយ​ App​ ដាក់​លក់​តម្លៃ​ ១.៩៩​ដុល្លារ ​ត្រូវ​បាន​គេ​ទាញ​យក​យ៉ាង​ច្រើន​មក​ដំឡើង​លើ​ iPhone ឬ​ iPad ​របស់​គេ។

 
Kardashian ​បាន​ប្រាប់​ទៅ​ដល់​អ្នក​ Follow ​នាង​ក្នុង​ Twitter ​ដែល​មាន​ចំនួន​៣៨.១​លាន​នាក់​ថា​ នាង “បាន​បំបែក​កំណត់​ត្រា​របស់​ App Store​ ហើយ”។ តែ​ខាង​ Apple បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ តារា​ម៉ូដែល​រូប​នេះ​​ដោយ​បញ្ជាក់​​ថា៖ “គ្មាន​ App​ ណា​បំបែក​កំណត់​ត្រា​អ្វី​ទេ ​កាល​ពី​ម្សិលមិញ​ក្នុង​ App Store”៕

 

ចុច​អាន៖ តាម​ពិត​កាមេរ៉ា​ iPhone ​ថត​រូប​ច្បាស់​ដោយ​សារ​​បុគ្គលិក​ជំនាញ​ចំនួន​៨០០​នាក់​រួម​ដៃ​គ្នា​ផលិត​

 

 

ប្រភព៖ appleinsider