​iPhone 7c ​នឹង​​ចេញ​​​​​លក់​​​ខែ​​មេសា​​ ចំណែក​​ឯ​​ Galaxy S7 នឹង​ចេញ​លក់​​ខែ​មីនា​


​iPhone 7c ​នឹង​​ចេញ​​​​​លក់​​​ខែ​​មេសា​​ ចំណែក​​ឯ​​ Galaxy S7 នឹង​ចេញ​លក់​​ខែ​មីនា​

យោង​តាម​​ក្ដារ​ព័ត៌មាន​​របស់​​ China Mobile ក្រុមហ៊ុន​លក់​ទូរសព្ទ​​​​​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន​បាន​បង្ហាញ​ថា​ ​ទូរសព្ទ​ iPhone 7c នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នា​ខែ​មេសា ​ឆ្នាំ​២០១៦។

 

​iPhone 7c ​នឹង​​ចេញ​​​​​លក់​​​ខែ​​មេសា​​ ចំណែក​​ឯ​​ Galaxy S7 នឹង​ចេញ​លក់​​ខែ​មីនា​

រូបរាងគំរូ iPhone អេក្រង់​៤អ៊ីញ​

 

ព័ត៌មាន​ចុង​ក្រោយ​បង្អស់​​ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​បាន​​​ឲ្យ​ដឹង​ថា​ វា​មាន​អេក្រង់​៤​អ៊ីញ​ កម្រិត​ Resolution ៦៤០x១១៣៦ ដែល​មាន​ដង់ស៊ីតេ​ ៣២៥​​ភីកសែល​ក្នុង​មួយ​អ៊ីញ។ ទូរសព្ទ​នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ Chip A9 រួម​ជា​មួយ​នឹង​ RAM ទំហំ​២GB។ មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​បំពាក់​នូវ​មុខងារ​ Touch ID កាមេរ៉ា​ខាង​ក្រោម​ទំហំ​៨MP និង​តួ​ខ្លួន​ផលិត​ពី​លោហៈ។ ជម្រើស​នៃ​ពណ៌​គឺ​ពណ៌​​មាស​ ពណ៌​ខ្មៅ​ និង​ពណ៌​ប្រាក់។ ចំណែក​តម្លៃ​វិញ​គឺ​លើស​ពី​ ៣០០០​យ័ន​ (លើស​ពី​ ៤៦៣​ដុល្លារ)។

 

កន្លង​មក​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វ​ផ្សាយ​ថា​ ទូរសព្ទ​អេក្រង់​៤​អ៊ីញ​ជំនាន់​ថ្មី​​របស់​ Apple ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ iPhone 6c ដោយ​ឡែក​ក្ដារ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ China Mobile ហៅ​ទូរសព្ទ​នេះ​ថា​ iPhone 7c ទៅ​វិញ។

 

ក្រៅ​ពី​ iPhone 7c​ គេ​​ក៏​សង្កេត​ឃើញ​ទូរសព្ទ​មួយ​ចំនួន​​ទៀត​នៅ​លើ​ក្ដារ​ព័ត៌មាន​ដែរ​រួម​មាន​ Samsung Galaxy S7 ដែល​នឹង​ចេញ​លក់​នា​ខែ​មីនា ​ហើយ​តម្លៃ​របស់​វា​ក៏​លើស​ពី​ ៣០០០​យ័ន​ដែរ។ ចំណែក​ឯ​ទូរសព្ទ​ Galaxy A5 (២០១៦) និង​ Galaxy A7 (២០១៦) ក៏​នឹង​ចេញ​លក់​តាម​រយៈ​ក្រុមហ៊ុន​ China Mobile នា​ខែ​មីនា​ដូច​គ្នា ដោយ​តម្លៃ​​ទូរសព្ទ​ទាំង​ពីរ​គឺ​ចន្លោះ​ពី​ ១៥០០ ទៅ​ ៣០០០​យ័ន​ (២៣១​ដុល្លារ​ ទៅ​ ៤៦៣​ដុល្លារ)។

 

​iPhone 7c ​នឹង​​ចេញ​​​​​លក់​​​ខែ​​មេសា​​ ចំណែក​​ឯ​​ Galaxy S7 នឹង​ចេញ​លក់​​ខែ​មីនា​

រូបរាងគំរូ Galaxy S7

 

គួរ​បញ្ជាក់​សារ​ជា​ថ្មី​ថា​ ក្រុមហ៊ុន​ Samsung ទំនង​ជា​បង្ហាញ​រូបរាង​ទូរសព្ទ​ Galaxy S7 ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ Unpacked ដែល​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ៕

 

 

ចុច​អាន៖ ថែបប្លែត​ Xiaomi Mi Pad 2 ​បន្ថែម​មួយ​ពណ៌​ទៀត​ អាច​ស៊ី​​នឹង​​នារី​សម័យ​ថ្មី​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​​​​