ញាក់សាច់! សកម្មភាព យកដុំពក ចេញពីស្មា បុរសម្នាក់ ឃើញហើយ ចង់ឆ្អែតបាយ (មានវីដេអូ)

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលមានរយៈពេល ជាង២នាទី បង្ហាញពីសកម្មភាព គ្រូពេទ្យយកដុំសាច់ ចេញពីស្មា របស់បុរសម្នាក់ ត្រូវបានចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត និងបានធ្វើឲ្យ អ្នកទស្សនា មានការភ្ញាក់ផ្អើល និងសឹងមិនជឿ នឹងភ្នែកខ្លួនឯង ទៀតផង។

ញាក់សាច់! សកម្មភាព យកដុំពក ចេញពីស្មា បុរសម្នាក់ ឃើញហើយ ចង់ឆ្អែតបាយ (មានវីដេអូ)
សកម្មភាព យកដុំពក ចេញពីស្មា បុរសម្នាក់

បើតាមខ្សែវីដេអូនោះ បង្ហាញឲ្យឃើញ អ្នកគ្រូពេទ្យស្រីម្នាក់ មានឈ្មោះថា Sandra Lee បានប្រើប្រាស់ ប្រដាប់ចោះ ទៅចោះត្រង់ដុំពក នៅលើស្មា របស់បុរសម្នាក់នោះ រួចជីកយកដុំពក នោះចេញមក ប៉ុន្តែចេញ សុទ្ធតែខ្ទុះ និងឈាម ដែលមើលទៅ ពិតជាញាក់សាច់ និងគួរឲ្យរអើម មែនទែន។ បន្ទាប់មកទៀត អ្នកគ្រូពេទ្យស្រី រូបនោះ បានប្រើចន្ទៀស ចាប់យកដុំពកនោះ ចេញមកខាងក្រៅយឺតៗ ដែលវាមានទំហំ ប៉ុនគ្រាប់ឃ្លី។

គួរបញ្ជាក់ផងដែរថា អ្នកគ្រូពេទ្យ Lee គឺជាវេជ្ជបណ្ឌិតផ្នែក វះកាត់ និងស្បែក ហើយក៏ជា គ្រូពេទ្យជំនាញ ខាងផ្នែកមុន ផងដែរ នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដែលជាញឹកញាប់ អ្នកគ្រូពេទ្យរូបនេះ តែងតែបង្ហោះវីដេអូ ពីដំណើរការ នៃការវះកាត់ ឬអនុវត្តផ្សេងៗ ដើម្បីឲ្យអ្នកគាំទ្រ របស់នាងទស្សនា៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត