មន្ទីរ​សាធារណការ​ជួសជុល​អណ្តូង​លូ​ និង​ប្តូរ​ខ្នោះ​អណ្តូង​លូ​ថ្មី

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១-២២​ ខែធ្នូ​ ឆ្នាំ​២០១៥ ​ក្រុម​ការ​ងារ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​​ភ្នំពេញ បាន​ជួសជុល​អណ្តូង​លូ​ និង​ប្តូរ​ខ្នោះ​អណ្តូង​លូ​ថ្មី នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​៥៩២ ចាប់ពី​ចំណុច​រង្វង់​មូល​ទួល​គោក​ រហូត​ដល់​ផ្លូវ​លេខ៣១៥ បាន​ចំនួន១៤​​សម្រាប់ ៕ ​