គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

ខុស​ស្រឡះ​ពី​ពិធី​ករ Steve Harvey ដែល​មិន​ច្បាស់​ថា​អ្នក​ណា​ទទួល​បាន​ជយលាភី​លេខ​១​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​នោះ គណៈកម្មការ Parez Hilton គឺ​ច្បាស់​ណាស់​ថា​អ្នក​ណា​ទើប​ជា​អ្នក​ស័ក្ដិសម​នឹង​តំណែង​នេះ​ពិត​ប្រាកដ។

 

លោក Parez Hilton តារា​ទូរទស្សន៍​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ហើយ​ក៏​ជា​គណៈកម្មការ​មួយ​រូប​របស់​កម្មវិធី Miss Universe ផង​នោះ​បាន​ចេញ​មុខ​មក​បកស្រាយ​ពាក់​ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស់​ដែល​​កើត​មាន​ឡើង​ជុំវិញ​កម្មវិធី​ដែល​ខ្លួន​​ធ្វើ​ជា​មេប្រយោគ។

 

គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

 លោក Parez Hilton និង​បវរកញ្ញា​ចក្រវាល​ហ្វីលីពីន

 

នៅ​ក្នុង​កម្មវិធី “The Perez Hilton Podcast” ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ លោក Hilton បាន​និយាយ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​តំណាង​មក​ពី​ប្រទេស​កូឡុំប៊ី​មិន​បាន​ទទួល​ជយលាភី​លេខ​១។ តារា​អាយុ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ទស្សនិកជន​ដែល​តាម​ដាន​កម្មវិធី​នៅ​ផ្ទះ​អាច​មើល​ឃើញ​ឬ​អត់​ទេ ប៉ុន្តែ​កំឡុង​ពេល​ឆ្លើយ​សំនួរ​របស់​ខ្លួន បវរកញ្ញា​កូឡុំប៊ី​គឺ​ជា​ស្រី​ដ៏​សែន​ឈ្លើយ​ម្នាក់។ នាង​មាន​ដៀង​ភ្នែក​​សម្លក់​ទៅ​កាន់​អ្នក​បកប្រែ​របស់​នាង​យ៉ាង​សាហាវ​ព្រោះ​នាង​មិន​ពេញ​ចិត្ត​នឹង​ល្បឿន​នៃ​ការ​បកប្រែ និង​របៀប​នៃ​ការ​បក​ប្រែ​​នោះ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ទាំង​ស្រុង​ព្រោះ​ខ្ញុំ​បាន​បម្រុង​បោះ​ឆ្នោត​ឲ្យ​នាង​​ឲ្យ​ជាប់​លេខ​មួយ​ទៅ​ហើយ”។

 

គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

 

ខុស​ពី​តំណាង​មក​ពី​កូឡុំប៊ី Perez Hilton បាន​លើក​ពាក្យ​សរសើរ​ទៅ​កាន់​បវរកញ្ញា​ហ្វីលីពីន។ “បវរកញ្ញា​ហ្វីលីពីន​បាន​ឆ្លើយ​​សំនួរ​របស់​នាង​បាន​យ៉ាង​ល្អឥតខ្ចោះ។ នាង​ពិត​ជា​ស័ក្ដិសម​នឹង​អ្វី​ដែល​នាង​ទទួល​បាន​ខ្លាំង​ណាស់។ ខ្ញុំ​បាន​បោះ​ឆ្នោត​ឲ្យ​នាង​ហើយ​​ក្រោយ​មក​ទៀត​ទើប​ខ្ញុំ​ដឹង​ថា​គ្រប់​មេប្រយោគ​ទាំង​អស់​ក្នុង​ជួរ​គណៈកម្មការ​​ក៏​បាន​បោះ​ឆ្នោត​ឲ្យ​តំណាង​មក​ពី​ហ្វីលីពីន​​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​និយាយ​មិន​ចេញ​ពិត​មែន​នៅ​ពេល Steve Harvey ប្រកាស​ថា​អ្នក​ឈ្នះ​តំណែង​ខ្ពស់​ជាង​គេ​បែរ​ជា​ធ្លាក់​លើ​តំណាង​ប្រទេស​កូឡុំប៊ី​ទៅ​វិញ។ នៅ​ពេល​នោះ​ដែរ​ខ្ញុំ​ដឹង​ថា​ពិត​ជា​មាន​អ្វី​មិន​ប្រក្រតី​បាន​កើត​ឡើង តែ​ក្រោយ​មក​បាន​ធូរ​ចិត្ត​វិញ​ពេល Steve ឡើង​ឆាក​ហើយ​បក​ស្រាយ​ថា​លោក​បាន​ប្រកាស​ខុស”។

 

ពាក្យ​បក​ស្រាយ​ខាង​លើ​​របស់​លោក Parez គឺ​មាន​ភាព​ខុស​ស្រឡះ​ពី​អ្វី​ដែល​បាន​លើក​ឡើង​របស់​បវរកញ្ញា​អាល្លឺម៉ង់​ ដោយ​ស្រី​ស្អាត​រូប​នេះ​បាន​លើក​ឡើង​ថា​គ្មាន​អ្នក​ណា​ម្នាក់​បាន​បោះ​ឆ្នោត ​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ៕

 

គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

 

ចុចអាន៖បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖inquirer