​បែ មករា ​បក​ស្រាយ​​​​រឿង​សារព័ត៌មាន​ក្នុង​​ស្រុក​​ផ្សាយ​​ថា​​ ចាន់ វឌ្ឍនាកា មាន​សង្សារ​ថ្មី​​


​បែ មករា ​បក​ស្រាយ​​​​រឿង​សារព័ត៌មាន​ក្នុង​​ស្រុក​​ផ្សាយ​​ថា​​ ចាន់ វឌ្ឍនាកា មាន​សង្សារ​ថ្មី​​

លោក បែ មករា អ្នក​ចាត់​ការ​​ក្រុម​បឹង​កេត​អង្គរ​បាន​​បក​​ស្រាយ​​ជុំ​វិញ​​​សារព័ត៌មាន​ក្នុង​​ស្រុក​ដែល​បាន​ចុះ​​​ផ្សាយ​ថា ​​នារី​ម្នាក់​​ដែល​បាន​ធ្វើ​ខួប​កំណើត​ឲ្យ​ ចាន់ វឌ្ឍនាកា ​គឺ​​​សង្ស័យ​ថា​​​ជា​សង្សារ​ថ្មី​របស់​​​កីឡាករ​បឹងកេត​អង្គរ​រូប​នេះ។
 

 ​បែ មករា ​បក​ស្រាយ​​​​រឿង​សារព័ត៌មាន​ក្នុង​​ស្រុក​​ផ្សាយ​​ថា​​ ចាន់ វឌ្ឍនាកា មាន​សង្សារ​ថ្មី​​

លោក បែ មករា

 

​លោក បែ មករា បាន​ឲ្យ​ដឹង​ថា ​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​​នេះ​មិន​ត្រឹមត្រូវ​ឡើយ សង្សារ​របស់​កីឡាករ ចាន់ វឌ្ឍនាកា គឺ​កីឡា​​ការិនី​ហែល​ទឹក​ ហែមថុន ​វិទី​នី ​ដែល​កំពុង​ហ្វឹកហាត់​កីឡា​ហែល​ទឹក​នៅ​ប្រទេស​ថៃ។ ក្នុង​ពិធី​ខួប​កំណើត​នេះ​​​មាន​អ្នក​គាំទ្រ​បាល់​ទាត់​ក្រុម​បឹង​កេត​ជា​ច្រើន មក​ចូល​រួម​កម្សាន្ត​សប្បាយ​ មិន​មែន​មាន​តែ​​អ្នក​គាំទ្រ​ក្មេង​ស្រី​ម្នាក់​នោះ​ឡើយ។

 

​​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បឹង​កេត​រូប​នេះ​បន្ត​ថា ការ​ចុះ​​ផ្សាយ​ដែល​មិន​បាន​​ធ្វើ​បទសម្ភាសន៍​ជា​មួយ​កីឡាករ​ផ្ទាល់​ និង​ចេះ​តែ​​បំផ្លើស​ព័ត៌មាន​ដូច​នេះ​​ នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លែង​ហ៊ាន​មក​គាំទ្រ​ក្រុម​របស់​លោក​បន្ត​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​អាច​ធ្វើ​ឲ្យ​បាត់​ប្រជាប្រិយភាព​កីឡាករ និង​ក្រុម​របស់​លោក​ទាំង​មូល​​​ទៀត​ផង​។

 ​បែ មករា ​បក​ស្រាយ​​​​រឿង​សារព័ត៌មាន​ក្នុង​​ស្រុក​​ផ្សាយ​​ថា​​ ចាន់ វឌ្ឍនាកា មាន​សង្សារ​ថ្មី​​ចាន់ វឌ្ឍនាកា (អាវ​ក្រហម)​ពេល​បឹងកេត​ប្រកួត​នឹង Yangon United

 

លោក​បន្ថែម​ថា វឌ្ឍនាកា ​បាន​ប្រាប់​​​លោក​ក្រោយ​មាន​​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​​ខ្លួន​មិន​ដឹង​រឿង​ស្នេហា​ស្អី​ទេ​គ្រាន់​តែ​​ជា​អ្នក​គាំទ្រ​ធម្មតា ហើយ​កីឡាករ​​រូប​នេះ​​ប្រាប់​លោក​ទៀត​ថា ខ្លួន​មិន​ពេញ​ចិត្ត​នឹង​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​នេះ​ឡើយ ព្រោះ​មិន​មែន​ជា​រឿង​ពិត៕

 

សូម​ទស្សនា​វីដេអូ៖ លោក បែ មករា បក​ស្រាយ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​