ជ្រុល​បាន​កាត​ក្រហម កីឡាករ​ម្នាក់​ទាត់​មុខកីឡាករ​របួស​ថែម​មួយ​ជើង​ទៀត


ជ្រុល​បាន​កាត​ក្រហម កីឡាករ​ម្នាក់​ទាត់​មុខកីឡាករ​របួស​ថែម​មួយ​ជើង​ទៀត

រឿងរ៉ាវ​ប៉ះ​ទង្គិច​​កម្រ​ឃើញ​មួយ​បាន​កើតឡើង​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​កម្រិត​ទាប​នៅ​ប្រទេស​តួកគី ដោយ​មាន​កីឡាករ​បាល់ទាត់​ម្នាក់​ស្ទុះ​ទៅ​ទាត់​កណ្ដាល​មុខ​គូ​ប្រកួត ដែល​កំពុង​ដេក​រនាល​រង​របួស​លើ​ទីលាន​ប្រកួត។

 

ជ្រុល​បាន​កាត​ក្រហម កីឡាករ​ម្នាក់​ទាត់​មុខកីឡាករ​របួស​ថែម​មួយ​ជើង​ទៀត

 

ដើម​ចម​នៃ​ហេតុការណ៍​ខាងលើ​បណ្ដាល​មក​ពី​កីឡាករ​ឈ្មោះ Mehmet Degirmenci មួរ​ម៉ៅ​នឹង​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​ ក្រោយ​ខ្លួន​បង្ក​កំហុស​លើ​កីឡាករ​ឈ្មោះ Kayhan Karakas ទើប​ទៅ​ទាត់​ថែម​ដើម្បី​បន្ធូរ​កំហឹង។

 

អំពើ​ហិង្សា​ក្នុង​កីឡាករ​បាល់ទាត់​នេះ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Dallicaspor និង Sanayispor នៅ​ក្នុង​ស្រុក Nazilli ភាគ​ខាង​ជើង​ខេត្ត Aydin កាល​ពី​ថ្ងៃអាទិត្យ ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​រាំងផ្អាក​ជា​ច្រើន​នាទី។

 

កីឡាករ​រងគ្រោះ​ដែល​ដេរ​បបូរមាត់​អស់​៩​ថ្នេរ បាន​និយាយ​ថា៖ “អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​គេ​ទាត់​ត្រូវ​ក្បែរ​ចង្កា បើ​សិន​ជា​ការ​ទាត់​នោះ​ត្រូវ​ពេញ​កណ្ដាល​មុខ ​ខ្ញុំ​អាច​បាក់​ច្រមុះ ខ្វាក់​ភ្នែក ឬក៏​បាក់ក”។ ដោយឡែក​ក្រោយ​ចប់ ការប្រកួត​ប្រធាន​ក្លិប Sanayispor បានចេញ​មុខ​សុំទោស​​​កីឡាករ Karakas ហើយ​គាត់​សន្យា​ថា​នឹងបណ្ដេញ​កីឡាករ​បង្កហេតុ​ចេញ​ពី​ក្លិប៕
 

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail