Klopp ​ត្រៀម​លុយ​ធំ​ ទិញ​​ Lucas Moura ទៅ​ Liverpool ខែ​មករា

Klopp ​ត្រៀម​លុយ​ធំ​ ទិញ​​ Lucas Moura ទៅ​ Liverpool ខែ​មករា

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool ​នឹង​ចាយ​លុយ​ធំ​នៅ​ខែ​មករា​នេះ ដើម្បី​នាំ​យក​តារា​ឆ្នើម​មួយ​ចំនួន​ជួយ​​ក្រុម​ហង្ស​ក្រហម ដោយ​ក្នុង​នោះ​ខ្សែ​បម្រើ​ Lucas Moura ​របស់​ក្រុម​ PSG គឺ​ជា​គោល​ដៅ​ធំ។

 

Klopp ​ត្រៀម​លុយ​ធំ​ ទិញ​​ Lucas Moura ទៅ​ Liverpool ខែ​មករា

 

​បើ​តាម​សារព័ត៌មាន​ Calciomercato​ បាន​ឲ្យ​ដឹង​ថា Klopp បាន​ស្នើ​ដល់​ថ្នាក់​លើ​របស់​ក្លិប​ Liverpool ដើម្បី​ចង់​ទិញ​យក​កីឡាករ​វ័យ​២៣​ឆ្នាំ​ ជម្រើស​ជាតិ​ប្រេស៊ីល (Moura) ហើយ​ថ្នាក់​លើ​របស់​ក្លិប​ Liverpool ក៏​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ហើយ​ដែរ។

 

Lucas Moura ដែល​ផ្ទេរ​ពី​ Sao Paolo ​ទៅ PSG កាល​ឆ្នាំ​២០១៣ បាន​បាត់​បង់​តំណែង​ជម្រើស​១១​នាក់​ហើយ​នៅ​​រដូវ​កាល​នេះ បន្ទាប់​ពី​អ្នកចាត់ការ​ Laurent Blanc ​ដាក់​ខ្សែ​បម្រើ​ Ángel Di María ​​ដែល​ទិញ​ពី​ក្រុម​ Manchester United ទៅ​ជំនួស​វិញ។ ​ប្រភព​ពី​ BuzzSport បាន​ឲ្យ​ដឹង​​ថា PSG ​បាន​ប្រកាស​​ថា ​នឹង​លក់​​ Lucas Moura ​ចេញ ​បើ​ពួកគេ​អាច​ទទួល​បាន​តម្លៃ​ប្រហែល​២២​​លាន​ផោន។

 

​​យ៉ាង​ណា​មិញ ប្រភព​ពី​ The Sun របស់​អង់គ្លេស​វិញ បាន​លើក​ឡើង​ថា Klopp ​នឹង​តាម​​លួង​​តារា​ឆ្នើម​វ័យ​២៣​ឆ្នាំ​រូប​នេះ ទៅ​កាន់​កីឡដ្ឋាន​ Anfield ​នា​ខែ​មករា​នេះ​ឲ្យ​បាន​ ខណៈ​ដែល​ជំហាន​ដំបូង​ Liverpool ​នឹង​ឲ្យ​ថ្លៃ​២១,៨​លាន​ផោន។ ក្រៅ​ពី​ Liverpool ក្រុម​អង់គ្លេស​មួយ​ទៀត​ កាំភ្លើង​ធំ​ Arsenal ក៏​​កំពុង​តែ​ចង់​បាន និង​ត្រៀម​ប្រជែង​យក​កីឡាករ​រូប​នេះ​ផង​ដែរ៕

 

-ចុចអាន៖ Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ express | 90min