កែវ រំចង់ ​ប្ដូរ​​​ពណ៌​​សក់​យក​ហេង មុន​ចេញ​ដំណើរ​ទៅ​ថៃ​នៅ​ថ្ងៃ​ស្អែក​នេះ

កែវ រំចង់ ​ប្ដូរ​​​ពណ៌​​សក់​យក​ហេង មុន​ចេញ​ដំណើរ​ទៅ​ថៃ​នៅ​ថ្ងៃ​ស្អែក​នេះ

អ្នក​ប្រដាល់​ចិត្ត​ខ្លាំង កែវ រំចង់ ​បាន​បង្ហោះ​រូប​២​សន្លឹក​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន បង្ហាញ​ពី​ការ​​ប្ដូរ​ពណ៌​សក់ ​យក​ហេង​ដើម្បី​ឆ្លង​ឆ្នាំ​២០១៥ ​ទៅ​២០១៦ ​របស់​ខ្លួន មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​កម្មវិធី Thai Fight ​នៅ​ថ្ងៃ​៣១​ខាង​មុខ​នេះ។

 

កែវ រំចង់ ​ប្ដូរ​​​ពណ៌​​សក់​យក​ហេង មុន​ចេញ​ដំណើរ​ទៅ​ថៃ​នៅ​ថ្ងៃ​ស្អែក​នេះ

 

មុន​ចូល​ឆ្នាំ​ថ្មី រំចង់ ​មាន​ភារកិច្ច​ធំ​មួយ​នៅ​ព្រឹត្តិការណ៍ Thai Fight ​ដោយ​ត្រូវ​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ​​Iquezang Kor Rungthanakeat ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​កីឡាករ​​​ចិត្ត​ធំ​រូប​នេះ រំពឹង​ថា ​នឹង​ធ្វើ​បាន​ល្អ​ជាង​ប្រកួត​លើក​មុន៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ Facebook ​រំចង់