​បងថ្លៃ​ប្រដៅ​ប្អូនថ្លៃ ស្មាន​និយាយ​ដៀមដាម​ឲ្យ​ខ្លួន យក​ដំបង​ឈើ វាយ​បែកក្បាល​

​កណ្តាល: បងថ្លៃ​បាន​ប្រដៅ​ប្អូនថ្លៃខ្លួន​ថា កុំ​ឲ្យ​ដើរលេង​យប់ និង​ឈប់​លួច​របស់របរ​គេ និង​ឈប់​យក​ថ្នាំ មក​ជក់​នៅលើផ្ទះ​។ ឮ​ដូច្នោះ ជនសង្ស័យ ស្មានថា និយាយ​ដៀមដាម​ឲ្យ​ខ្លួន ក៏បាន​យក​ដំបង​ឈើ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ទៅ​វ៉ៃ​ជនរងគ្រោះ ឲ្យ​បែកក្បាល​ចេញឈាម  ហើយ​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។​

​ករណី​ហិង្សា​ដោយ​ចេតនា​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ មិន ឈឿន ហៅ ម៉ូ​វ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ​។ រីឯ​ជនដៃដល់ ឈ្មោះ ង៉ែត ពិ​សិត ហៅ យ៉ា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ កើតហេតុ​ខាងលើ ជាមួយគ្នា​។​

​វត្ថុតាង​ចាប់យក​៖​ដំបង​ឈើរា​ង​ដូច​ច្រ​វ៉ា​ប្រវែង​០.៧០​ម៉ែត្រ​ចំនួន​១ ។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​អង្គុយ​នៅលើផ្ទះ ម្តាយក្មេក​ឈ្មោះ​នូ អេង ហើយ​ប្រដៅ​ប្អូន​ឈ្មោះ សាំង សំរេច ភេទ​ប្រុស ដែល​ត្រូវជា​ប្អូនថ្លៃ​ថា ឯង​ឈប់​ដើរលេង​យប់​ទៅ ហើយ​ឈប់​លួច​របស់របរ របស់គេ​ទៀត ឈប់​យក​ថ្នាំ យក​អី​មក​ជក់ នៅលើផ្ទះ​។ ជនសង្ស័យ ឮ​ដូច្នោះ​ស្មានថា ជនរងគ្រោះនិយាយ​ដៀមដាម​ឲ្យ​ខ្លួន ក៏បាន​យក​ដំបង​ឈើ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ទៅ​វ៉ៃ ជនរងគ្រោះ ចំក្បាល​ពីលើ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​បែកចេញ​ឈាម​។​

​បច្ចុប្បន្ន ជនសង្ស័យ បាន​រត់គេចខ្លួន​សម​ត្ថ​កិច្ច កំពុង​បន្ត​ការស្រាវជ្រាវ និង​ស៊ើប អង្កេត​ចាប់ខ្លួន ជនដៃដល់ ប្រ​ព្រឹ​ត្ដ​សកម្មភាព​ខាងលើ យកមក​ចាត់ការ​តាមច្បាប់​៕V​/S

​បងថ្លៃ​ប្រដៅ​ប្អូនថ្លៃ ស្មាន​និយាយ​ដៀមដាម​ឲ្យ​ខ្លួន យក​ដំបង​ឈើ វាយ​បែកក្បាល​

​បងថ្លៃ​ប្រដៅ​ប្អូនថ្លៃ ស្មាន​និយាយ​ដៀមដាម​ឲ្យ​ខ្លួន យក​ដំបង​ឈើ វាយ​បែកក្បាល​

​បងថ្លៃ​ប្រដៅ​ប្អូនថ្លៃ ស្មាន​និយាយ​ដៀមដាម​ឲ្យ​ខ្លួន យក​ដំបង​ឈើ វាយ​បែកក្បាល​

  • ​បងថ្លៃ​ប្រដៅ​ប្អូនថ្លៃ ស្មាន​និយាយ​ដៀមដាម​ឲ្យ​ខ្លួន យក​ដំបង​ឈើ វាយ​បែកក្បាល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2015/12/23  Category:ក្នុងស្រុក