​បុរស​ម្នាក់ ចេញទៅ​ដាក់​លប ទាំង​ស្រវឹង ធ្លាក់ទឹក​លង់​ស្លាប់​

​កណ្តាល: បុរស​ម្នាក់​ស្រវឹង បាន​ជិះទូក​ចេញពីផ្ទះ ទៅ​ដា​ក់លប នៅតាម​ដង​ទន្លេ មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ដោយ​បាត់​យូរ ក្រុមគ្រួសារ បាននាំគ្នា​ទៅ​រកតែ​អត់​ឃើញ ឃើញ​ទូក​អណ្តែត សង្ស័យ​នាំគ្នា ចុះ​រាវ​ទើប​ឃើញ​សព នៅ​បាតទន្លេ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ដង​ទន្លេ ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុព​ញា​ឮ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ យ​ន សុភា  អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រោយ​សំបួរ ឃុំ​កោះ​ចិន ស្រុព​ញា​ឮ ខេត្តកណ្តាល ។ ដោយ​ស្ថិតក្នុង​មាន​សភាព​ស្រវឹង​ខ្លាំង ជនរងគ្រោះ បាន​ជិះទូក​ទៅ​ដា​ក់លប នៅ​ចំណុចកើតហេតុ​។ ដោយ​បាត់​យូរ ក្រុមគ្រួសារ បាននាំគ្នា​ទៅរក តែ​អត់​ឃើញ​ជនរងគ្រោះ​ទេ​។ នៅ​ទីនោះ គេ​ឃើញ​ទូក​អណ្តែត ហើយ​សង្ស័យ ថា ជនរងគ្រោះ ធ្លាក់ទឹក​។ ពួកគេ​ក៏បាន​នាំគ្នា ជួយ​រក តែ​មិនឃើញ លុះ​មកដល់​ម៉ោង ៥ ល្ងាច ទើបបាន​រាវ​ឃើញ​សព នៅ​បាតទន្លេ​។​

​ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍ បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ លើ​ខ្លួន​សព ហើយ​បាន​ប្រាប់ថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយ​លង់ទឹក​ពិត​ប្រាកដ​មែន រួច​បាន ប្រគល់​សព ជូនទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V/S

​បុរស​ម្នាក់ ចេញទៅ​ដាក់​លប ទាំង​ស្រវឹង ធ្លាក់ទឹក​លង់​ស្លាប់​

​បុរស​ម្នាក់ ចេញទៅ​ដាក់​លប ទាំង​ស្រវឹង ធ្លាក់ទឹក​លង់​ស្លាប់​