​រថយន្ត​ទំនើប​២​គ្រឿង បុក​គ្នា​នៅ​កោះ​ពេជ្រ រងរបួស​ធ្ងន់ ទាំងអស់គ្នា​

ភ្នំពេញ:  រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បាន​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ ទាំង អស់រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​ជួយ និង​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ​ជិត ១០​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ អ្នកបើកបរ​រថយន្ត​បង្ក ទាំង​២ មិន​ត្រូវបាន​ស្គាល់អត្តសញ្ញាណ​នោះទេ​។​

​បើតាម​សំដី​សន្តិសុខ ដែល​យាម​នៅក្នុង​កោះ​ពេជ្រ បាន​ប្រាប់ថា មុន​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ បាន​បើករថយន្ត ម៉ាក កាមរី​ហាយ​ប្រ៊ី​ដ ពណ៌​ស​
​មួយគ្រឿង ពុំមាន​ស្លាក​លេខ តាមផ្លូវ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ លុះ​បើក​មកដល់​ផ្លូវ​ខាងក្រោយ ក៏មាន​រថយន្ត ឡង់​គ្រី​ស័​រ មួយគ្រឿង​ទៀត ស្លាក​លេខ សៀមរាប 2A-4842 ដែល​បើក​ដោយ​បុរស​ម្នាក់បានមក​ដល់ ធ្វើ​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង បាន​បុក​គ្នា​ចំ​ពីមុខ ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​២ រងរបួស​ធ្ងន់​ដូចគ្នា ។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង ខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា ត្រូវបាន​ប៉ូលិសចរាចរ​ក្រុង ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក នៅ ស្នងការដ្ឋាន​នគរបាល ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំងពីរ ចូលខ្លួន​មក​ដោះស្រាយ​គ្នា តាម​នីតិវិធី​ច្បាប់​៕V​/S