​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់ បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត រហូត​ស្លាប់

កំពង់ចាម: ព្រោះតែ​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត បណ្តាល​ឲ្យ​ស្លាប់ ។ ករណី​មនុស្សឃាត​នេះ បានកើត​ឡើង​កាល​​ពីថ្ងៃ​ទី​២២ ខែធ្នូ ២០១៥ នៅ​ភូមិ​កោះ​ចិន​ក្រោម ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

​ជនដៃដល់​មាន​ដោយ​ឈ្មោះ លុន ឡ​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ បាន​យក​ប្រ​នង់ វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទិ​ត គុ​ន្ធា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ កើតហេតុ បណ្តាលអោយ​រងរបួស ជា​ទម្ងន់ បន្ទាប់មក​បាន​ស្លាប់​។​

​មុនពេល​កើតហេតុ ឈ្មោះ ទិ​ត គ​ន្ធា (​ជនរងគ្រោះ​) មកពី​មង្គលការ​វិញ បាន​ស្រវឹង​ជោ​ជាំ ហើយ​បាន​ដេក​នៅលើផ្ទះ របស់ខ្លួន​។ បន្ទាប់មក ស្រាប់តែ​ឈ្មោះ លុន ឡ​ន (​ជន ដៃដល់​) ក៏បាន​ត្រឡប់​មកពី​ផឹកស៊ី ជាមួយ​បក្ខពួក ដើរមក​មុខផ្ទះ​ជនរងគ្រោះ​តែម្នាក់ឯង ហើយ​ស្រែក​បបួល​វាយ​គ្នា​។ បន្ទាប់ពី​ឮ​គេ​ស្រែកហៅ ជនរងគ្រោះ ក៏​ចុះពីលើផ្ទះ​មក ហើយ​ត្រូវ​ជនដៃដល់ ឈ្មោះ លុន ឡ​ន យក​ព្រនង់ ដែល​កាន់​ក្នុង​ដៃ វាយ​ទៅលើ ជនរងគ្រោះ រហូតដល់​ដួល លើដី​តែម្តង​។

​ដោយ​ខណៈពេល​វាយ​នោះ ជនដៃដល់ បាន​សួរថា​៖ រ៉ែ​ង​រាង​ហើយ​នៅ​? ជនរងគ្រោះ បាន​ឆ្លើយថា​៖ រាង​ហើយ ខ្ញុំ​ខ្លាច​ហើយ និយាយ​បណ្តើរ ជនដៃដល់​បាន​វាយ​ថែម ២​ទៅ​៣ ព្រនង់​ទៀត រហូត​មាន​អ្នកភូមិ មកជួយ​ឃាត់ ទើប​ជនដៃដល់ ធាក់​ក្បាល​ជនរងគ្រោះ ២ ជើង​ទៀត មុននឹង​ដើរចេញ​ទៅ​។​

​សមត្ថកិច្ច បាន​បន្តថា តាម​ចម្លើយ​របស់​ជនសង្ស័យ ឈ្មោះ លុន ឡ​ន បាន​សារភាពថា ខ្លួន​ខឹង​ខ្លាំងពេក ដោយ​កន្លង មក​ឈ្មោះ ទិ​ត គ​ន្ធា ធ្លាប់​ប្រមាថ​ជេរ​ខ្លួន​ជា​ញឹកញាប់​។​

​ចំពោះ​ករណីនេះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា តាម​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០១០ -​បទ​មនុស្សឃាត ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាល​អោយស្លាប់​អ្នក ដទៃ​ដោយៈ -​ការធ្វេសប្រហែស មិន​ប្រុងប្រយ័ត្ន ឬ ខ្ជីខ្ជា​-​ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន ដែល​ច្បាប់​តម្រូវ​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ ៦​លាន​រៀល (​ចូល​រដ្ឋ​)​។​

​បច្ចុប្បន្ន​ជនដៃដល់ ត្រូវបាន​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត កំពង់ចាម ចាត់ការ​តាម​នីតិវិធី​៕V​/S

​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់ បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត រហូត​ស្លាប់

​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់ បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត រហូត​ស្លាប់

​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់ បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត រហូត​ស្លាប់

​គំនុំ​រឿង​ជេរប្រមាថ បុរស​ម្នាក់ បាន​ប្រើ​ដំបង វាយ​បុរស​ម្នាក់ទៀត រហូត​ស្លាប់