​កាមេរ៉ា​តាមដាន​បទល្មើស បំពាក់​តាម​ភ្លើងស្ដុប ផ្ដើម​ដំណើរការ​ហើយ នៅថ្ងៃនេះ​‬

ភ្នំពេញ: លោក​ឧត្ដមសេនីយ៍ រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ បាន​មានប្រសាសន៍ថា នៅមុន​ថ្ងៃ អនុវត្ត​ផ្លូវការ នៃ​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី មកដល់ គឺ​នៅថ្ងៃនេះ កាមេរ៉ា តាមដាន​បទល្មើស បំពាក់​តាម​ភ្លើងស្ដុប គឺ​ផ្ដើម​ដំណើរការ​ហើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ រុន រ័ត្ន​វាសនា បាន​មានប្រសាសន៍​ទៀតថា កាមេរ៉ា​តាមដាន​បទល្មើស បំពាក់​តាម​ភ្លើងស្ដុប​នេះ គឺជា​ផ្នែក​មួយ​ពញាក់​ស្មារតី អ្នកបើកបរ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ក៏ដូចជា អាច​តាមដាន រាល់​បទល្មើស​ផ្សេងៗ ដែល​ឆ្លងកាត់​កាមេរ៉ា​សុវត្ថិភាព នៅតាម​ស្ដុ​ប ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្ដមសេនីយ៍ បានលើកឡើង​ទៀតថា វា​ជា​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​ចាប់​រូបភាព បាន​ច្បាស់ និង អាច​ហ្សូ​ម (Zoom) បាន​ច្បាស់ ដូច្នេះ​រាល់​បទល្មើស​នានា រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ គឺ​សមត្ថកិច្ច​អាច​ដឹង ព្រោះ​មាន​ក្រុមការងារ​ពិសេស សម្រាប់​ធ្វើការ ២៤/២៤ ម៉ោង​។​

​លោក​ឧត្ដមសេនីយ៍ បានលើកឡើង​ពី អត្ថប្រយោជន៍ ក្រោយពី​មាន​កាមេរ៉ា សុវត្ថិភាព​ថា​៖ ទី​១. អាច​ដឹង​ពី​សកម្មភាព​ចោរឆក់ លួច ប្លន់ ដែល​ឆ្លងកាត់​ផ្លូវ​មាន​
​កាមេរ៉ា​។ ទី​២. អាច​ឃើញ​ពី​អ្នកបើកបរ ចត​មិន​ត្រឹមត្រូវ នៅ​កន្លែង​ភ្លើងស្ដុប​។ ទី​៣. អាច​ដឹង​ពី​គ្រោះថ្នាក់ ចរាចរណ៍​ផ្សេងៗ ហើយ​សមត្ថកិច្ច អាច​ចុះ​អន្តរាគមន៍​
​ទាន់ពេល​។ ទី​៤. កាមេរ៉ា​នេះ ថតរូប​ច្បាស់ ដូច្នេះ អាចជា​ឯកសារ ឬ ភស្តុតាង ឡើង​ក្ដី ប្រសិនបើ​មាន​ករណី​ប្ដឹងផ្ដល់​គ្នា រឿង​ចរាចរណ៍ ជាដើម​។

​សូមបញ្ជាក់ថា កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ គ្រឿង ដែល​បំពាក់​តាម​ភ្លើងស្តុប​លើ​ដង​វិថី​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​បទល្មើស​នានា នឹងដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ហើយ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ ជាមួយ​ការរំពឹងទុក​ថា នឹង​ជួយ​ពង្រឹង​សន្តិសុខបាន​ខ្ពស់ជាង​មុន ហើយក៏​ងាយស្រួល តាម​ចាប់​ក្រុម ប្រព្រឹត្ត​បទល្មើស​ផងដែរ​៕V​/S