សម្តេចតេជោ​ ហ៊ុន សែន ​ស្នើឲ្យ EDC ​ពង្រីកបណ្តាញ​ចែកចាយអគ្គិសនី​រហូតដល់ថ្នាក់មូលដ្ឋានជនបទ

ខេត្តកោះកុង ៖​សម្តេចអគ្គមហាសេនាបតីតេជោ ​​ហ៊ុន សែន​ ​​​បានមានប្រសាសន៍ស្នើឲ្យក្រុមហ៊ុន​អគ្គិសនីកម្ពុជាធ្វើ​ការពង្រីកបណ្តាញ​​ចែកចាយអគ្គិសនីពីថ្នាក់ជាតិ​រហូត​ដល់​​ថ្នាក់មូលដ្ឋានជនបទ​ ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើ​បែបនេះបានធ្វើឡើង​នៅក្នុងឱកាសដែល​សម្តេចអញ្ជើញជា​អធិបតី​ក្នុងពិធី​​សម្ពោធដាក់​​ឲ្យប្រើបា្រស់​ ​ជាផ្លូវការវារី​អគ្គិសនី​​តាតៃ​ ដែលមានទីតំាង​ស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ​​ និងឃុំតាតៃ​​ ស្រុកថ្មបំាង ​នាព្រឹកថ្ងៃទី២៣ ធ្នូ ២០១៥ ។ 

គួរបញ្ជាក់ថា​ ​ទំនប់វារីអគ្គិសនីតាតៃ ​​​បានបើកសម្ពោធសាង​សង់​ជាផ្លូវការ​កាលពីថ្ងៃទី១២ ​​មករា ២០១១ ​​ក្រោមអធិបតីភាព​សម្តេច​តេជោនាយករដ្ឋមន្រ្តី ។

វារីអគ្គិសនី​ដែល​​មានថាមពលប្រើបា្រស់​កម្លំាង២៤៦មេហ្កាវ៉ាត់នេះ​ ​សាងសង់ដោយក្រុមហ៊ុន​​សារជីវកម្មចិនឈ្មោះ​ ​China National ​Heavy​ Machinery ​​ចំណាយថវិកា​ប្រមាណ​៥៤០​លាន​ដុល្លារ ​​និងរយៈពេលវិនិយោគ៤២ឆា្នំ ៕