លោក​អភិបាលខេត្ត​បាត់ដំបង​ដឹកនាំ​កម្លាំង​ចុះ​ជួយ​ច្រូតស្រូវ​ក្នុងភូមិ​គោក​ពន្លៃ

ខេត្តបាត់ដំបង ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ នេះ លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​មន្ត្រី​គ្រប់​អង្គ​ភាព​ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។ ក្នុង​នោះ មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ស្ថាប័ន​សរុប​ប្រហែល​ជាង​១០០​នាក់ ចូលរួម​ជួយ​ប្រមូល​កសិផល​ប្រជាពលរដ្ឋ ។