រោង​ចក្រ​ទាំង​៤៦​ក្នុង​តំបន់សេដ្ឋ​កិច្ច​ពិសេស​មេន​ហាតធេន និង​តាយ​សេង​ត្រូវ​បិទ​ទ្វារ​ទាំង​ស្រុង​ព្រឹក​នេះ

ខេត្តស្វាយរៀង​ ៖ ​រោងចក្រ​ទាំង​៤៦​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ​និង​តា​យ​សេង​ត្រូវ​បិTទ្វា​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៣ ​ធ្នូ​ ២០១៥​នេះ​ ដោយ​គណៈកម្មការ​ការងារ​ និង​អាជ្ញាធរ​បាន​បិទ​ប្រកាសឲ្យ​កម្មករ​-កម្ម​ការ​នី​សម្រាក​ការងារ​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៣ និង២៤ ​ធ្នូ​ ២០១៥ ​ដើម្បី​រក​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ចប់​សិន​ និង​បាន​សំណូមពរ​ឲ្យ​សហជីព​ទាំង​៤​ដែល​កំពុងធ្វើការ​នៅ​ក្រុង​បា​វិត​ជួយ​សម្របសម្រួល​ជាមួយ​តំណាង​កម្មករ​ និង​កម្មករ​ឲ្យ​ឈប់​បន្ត​ធ្វើ​កូដកម្ម​បាតុកម្ម​ទៀត​ ៕