​​អាជ្ញា​ធរ​ស្រុកស៊ីធរកណ្តាល​លែង​សត្វ​ពស់​ជាង​១០​ក្បាល​​ចូល​ព្រៃ ដើម្បី​ចូល​រួម​​អភិរក្ស​​សត្វព្រៃ​​

ខេត្តព្រៃវែង ៖ កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ស៊ី​ធរ​កណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ នេះ បាន​យក​ពស់ថ្លាន់​១​ក្បាល ដែល​មាន​ទម្ងន់​ជាង​៨​គីឡូក្រាម​លែង​ចូល​ព្រៃ បន្ទាប់​ពី​ចាប់​បាន​នៅ​ក្នុង​ស្រែ​របស់​អ្នកស្រុក ស្ថិត​នៅ​ចំណុច​ទួល​អ្នកតា​ព្រៃ​ចាស់ ក្នុងភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្តាល ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​។

លោក​ម៉​ម​នី បណ្ឌិត អភិបាលស្រុក​ស៊ី​ធរ​កណ្តាល​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ មាន​អ្នកស្រុក​ជា​ច្រើន​នាក់​បាន​រាយការណ៍ មក​សមត្ថកិច្ច​ថា មាន​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​មិនដឹង​មកពីណា បាន​វារ​ចូល​ទៅ​ក្នុង​ស្រែ​អ្នកស្រុក​ដែល​កំពុង​តែ​ច្រូត ធ្វើ​ឱ្យ​អ្នក​ច្រូតស្រូវ​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់ឡើង​ភ្លឺស្រែ​គ្រប់​គ្នា ទើប​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើលឃើញ​មាន​ពស់​មែន ក៏​ចាប់​យក​មក​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ទុក​ទៅ​លែងឱ្យ​ចូល​ព្រៃ​វិញ​។