ប៉ុន្មាននាទីខាង​មុខទៀតនេះ​ ព្រះមហាក្សត្រ​នឹងយាងនិវត្តន៍ពីបំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋនៅឡាវ

រាជធានីភ្នំពេញ ៖ ​ព្រះករុណា​ ​ព្រះបាទ ​​សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី​​ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា​​នឹង​យាងនិវត្តន៍ពី​បំពេញព្រះរាជ​ទស្សនកិច្ច​ ផ្លូវរដ្ឋនៅ​​​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​នាវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៣​ ធ្នូ ​២០១៥  ។

តាមគម្រោង​យាង​និងអញ្ជើញទៅទទួល​​​ព្រះមហាក្សត្រដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​​នាពេលបន្តិចទៀតនេះរួមមាន៖​ ​សម្តេច​វិបុល​សេនា​ភក្តី ​សាយ ​ឈុំ​ ប្រធាន​ព្រឹទ្ឋសភា ​​សម្តេចអគ្គមហាពញាចក្រី​ ​ហេង សំរិន​ ​ប្រធានរដ្ឋសភា​​ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន ​​នាយករដ្ឋមន្រ្តី ​​សមាជិក​សមាជិកា​ព្រឹទ្ឋសភា ​​រដ្ឋសភា ​រាជរដ្ឋាភិបាល​​ ព្រះរាជវង្សានុវង្ស​និង​អង្គទូតតំណាងប្រទេស​ជា​មិត្តប្រចំាកម្ពុជាជាច្រើន​ ​អង្គនិងរូបទៀត ៕