ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

​ទោះបីជា​កម្មវិធី​ប្រកួត​ជ្រើសរើស​បវរ​កញ្ញាឯក​ដ៏​ធំ​របស់​ពិភពលោក Miss Universe ២០១៥ បានបញ្ចប់​ទៅហើយ​ក្តី ក៏​នៅតែមាន​ព័ត៌មាន​មិនល្អ​ជាច្រើន​បាន​វាយប្រហារ​ទៅលើ​ពិធីករ Steve Harvey ដោយសារតែ​លោក​បាន​ធ្វេសប្រហែស ទៅលើ​ការប្រកាស​ឈ្មោះ​របស់​បេ​ក្ខ​នារី​ដែល​ត្រូវ​ជាប់​ជា​កំពូល​បវ​រកញ្ញា​ចក្រវាល​ឆ្នាំ ២០១៥ ។

ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

មានព័ត៌មាន​ថ្មី​ចុងក្រោយ​មួយទៀត​នេះ​បាន​លើកឡើងថា បវ​រកញ្ញា​ចក្រវាល​ចំណាត់​ថ្នាក់​លេខ​ពីរ​ នាង Ariadna Gutierrez មកពី​ប្រទេសកូ​ឡុំប៊ី គ្រោង​នឹង​ប្តឹង​តារា​សម្តែង និង ​កំប្លែង Steve Harvey ជា​ទឹកប្រាក់​ចំនួន ៥​ លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​តារា​កំប្លែង​វ័យ ៥៨ ​ឆ្នាំ​រូបនេះ​ប្រកាស​ឈ្មោះ​បេ​ក្ខ​នារី​ខុស​ដោយបាន​ប្រកាស​ឈ្មោះ​របស់​នាង​ថា​ ជា​បេ​ក្ខ​នារី​ជាប់​ជ័យ​លាប​ភី និង​ ជា​អ្នកទទួល​មកុដ​ប​វរក​ញ្ញា​ឯក​នៅក្នុង​កម្មវិធី​ប្រកួត​បវ​រកញ្ញា​លំដាប់​ពិភពលោក ឬ​ បវ​រកញ្ញា​ចក្រវាល Miss Universe ២០១៥ កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ ទោះបី​ជាមាន​សារ​សូម​អភ័យទោស​ពី​សំណាក់​លោក Steve Harvey យ៉ាងណាក៏ដោយ ។​

ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

​យោងតាម​ការបកស្រាយ​រប​ស់បវ​រកញ្ញា​ចក្រវាល​ចំណាត់ថ្នាក់​លេខ​ពីរ​វ័យ ២១ នាង Ariadna Gutierrez បាន​ឲ្យ​ដឹងថា នាង​នឹង​ប្តឹងទៅ​លោក Steve Harvey ដោយសារតែ​គាត់​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង ក៏ដូចជា​មិនបាន​យកចិត្តទុកដាក់​ទៅលើ​កម្មវិធី​ប្រកួត​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ ។ នាង​បាន​បន្ថែមទៀតថា « នេះ​គឺជា​កំហុស​ដ៏​ធំ​មួយ​របស់លោក Steve Harvey ដែល​បានដាក់​បន្ទុក​ឲ្យ​ខ្ញុំ​ទទួលរង​ការឈឺចាប់​…» ។

ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

នេះ​គឺជា​សម្តី​ពិត​របស់​នាង Ariadna Gutierrez បន្ទាប់ពី​បានទទួល​រង​នូវ​ក្តី​ឈឺចាប់​ដោយសារតែ​ការមិន​យកចិត្តទុកដាក់​របស់​ពិធីករ​លោក Steve Harvey ហើយ​សម្រាប់​គម្រោង​​ប្តឹង​ទាមទារ​សង​ជំ​ងឺ​ចិត្តជា​ទឹកប្រាក់ ៥ លាន​ដុ​ល្លារ​អាមេរិក​នេះ​ក៏មាន​ការគាំទ្រ​ច្រើនណាស់​ដែរ​ពី​សំណាក់​មហាជន​ទូទាំង​ពិភពលោក។

ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មីៗ​នេះ មាន​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា បបរ​វក​ញ្ញា​កូ​ឡុំ​ប៊ី​បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ព្រោះតែ​មិនអាច​ត​ទទួលយក​ភាពអាម៉ាស​ដែលជា​ស្នាដៃ​របស់​ពិធី Steve Harvey ដោយ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នោះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​មិនមែនជា​ការពិត​នោះទេ​៕កុសល​
ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​

ប​វរក​ញ្ញា​កូ​ឡុំ​ប៊ី ផ្ទុះ​កំហឹង​ ទាមទារ​តម្លៃ​នៃ​ការប្រកាស​ឈ្មោះ​ខុស​