សង្កាត់​​​​មួយ​នៅ​អ៊ីតាលី ហាម​​​មិន​ឲ្យ​ដុត​នំ​ភីហ្សា​​ ដោយសារ…

សង្កាត់​​​​មួយ​នៅ​អ៊ីតាលី ហាម​​​មិន​ឲ្យ​ដុត​នំ​ភីហ្សា​​ ដោយសារ…

អ៊ីតាលី​ជា​ប្រទេស​ដើម​កំណើត​ភីហ្សា ប៉ុន្តែ​សង្កាត់​​មួយ​របស់​ប្រទេស​នេះ បាន​ប្រកាស​​ហាម​មិន​ឲ្យ​មាន​ការ​ដុត​នំ​ភីហ្សា​​តាម​បែប​ប្រពៃណី ​ជា​បណ្ដោះ​អាសន្ន​​​​ដើម្បី​បញ្ចៀស​បញ្ហា​បំពុល​បរិយាកាស។

 

សង្កាត់​​​​មួយ​នៅ​អ៊ីតាលី ហាម​​​មិន​ឲ្យ​ដុត​នំ​ភីហ្សា​​ ដោយសារ…

រដ្ឋបាល​​​សង្កាត់​​​ San Vitaliano នៃ​ទី​ក្រុង Naples បាន​ដាក់​​ចេញ​​បញ្ញត្តិ​ ដែល​ហាម​ឃាត់​រាល់​ការ​ប្រើ​ប្រាស់​ចង្ក្រាន​ដុត​​អុស​ទាំង​អស់ សម្រាប់​ការ​ដុត​នំ​។ ករណី​មិន​អាច​ចៀស​បាន​​សម្រាប់​​អ្នក​​​ចង់​ដុត​នំ ដូច​ជា​នំ​ភីហ្សា​ ចាំ​បាច់​ត្រូវ​តែ​ដំឡើង​ឧបករណ៍​​ច្រោះ​ពិសេស​ដែល​ជួយ​កាត់​បន្ថយ​ការ​​​​បំពុល​ខ្យល់។

 

​​​​​​​​វិធាន​ការ​ថ្មី​​នោះ​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​​មាន​បញ្ហា​​​គុណ​ភាព​ខ្យល់​មិន​ល្អ​ ក្នុង​​សង្កាត់​ក៏​ដូច​ជា​ទី​ក្រុង និង​​​​​បន្ត​​​ហាម​ឃាត់​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​៣១ ​ខែ មិនា ឆ្នាំ​ក្រោយ។ ប្រសិន​បើ​​មាន​ការ​បំពាន​វិធាន​ការ​ថ្មី​ នោះ​នឹង​ប្រឈម​​ការ​ផាក​ពិន័យ​​​ជា​ទឹក​ប្រាក់​ប្រមាណ ១០៣២​ អឺរ៉ូ (១១៣០​ដុល្លារ) ។​

 

ទោះ​ជា​យ៉ាង​ណា​ អ្នក​រស់​នៅ​ក្នុង​តំបន់​នៃ​សង្កាត់ San Vitaliano រួម​ទាំង​អ្នក​ធ្វើ​នំ​ភីហ្សា​លក់​​​បាន​ចេញ​តវ៉ា​ចំពោះ​ចំណាត់​ការ​ថ្មី​នោះ។ យោង​តាម​កាសែត​អ៊ីតាលី Corriere della Sera ​​ប្រជាជន​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ថា​ វិធានការ​ខាង​លើ​គឺ​​ជា​​​ការ​ធ្វើ​កំហុស​មួយ​ទៅ​ពួក​គេ ដោយ​​​មិន​មែន​មាន​​តែ​សង្កាត់ San Vitaliano មួយ​ទេ​ដែល​ដុត​នំ​ភីហ្សា​​លក់។ ​​​

 

ចំពោះ​បញ្ហា​ហាម​ឃាត់​មិន​ឲ្យ​ដុត​នំ​​ខាង​លើ ប្រសិន​បើ​​មិន​មាន​ប្រសិទ្ធភាព​​រួម​ទាំង​ការ​​ដំឡើង​ប្រព័ន្ធ​ឧបករណ៍​​ច្រោះ​ផ្សែង​​មិន​បាន​ផល​នោះ​ ការ​ហាម​ឃាត់​​មិន​ឲ្យ​ដុត​នំ និង​ធ្វើ​ឡើង​ម្ដង​ទៀត៕

 

សង្កាត់​​​​មួយ​នៅ​អ៊ីតាលី ហាម​​​មិន​ឲ្យ​ដុត​នំ​ភីហ្សា​​ ដោយសារ…
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ globalnews

​​​